ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រីនិងប្រុស ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាប្រុស ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រីនិងប្រុស ភិក្ខុសំគាល់មនុស្សទាំងពីរនាក់ថាសត្វតិរច្ឆានឈ្មោល ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយមនុស្សទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រីនិងសត្វតិរច្ឆានឈ្មោល ភិក្ខុសំគាល់មនុស្សស្រី និងសត្វតិរច្ឆានទាំងពីរថាមនុស្សស្រី ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រី និងតិរច្ឆានទាំងពីរនោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រី និងតិរច្ឆានឈ្មោល ភិក្ខុសង្ស័យស្រីនិងតិរច្ឆានទាំងពីរ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រី និងតិរច្ឆានទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រី និងសត្វតិរច្ឆានឈ្មោល