។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹងកាយស្រីទាំងពីរនាក់នោះដោយកាយ (របស់ខ្លួន) ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែល។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹងកាយជនទាំងពីរនាក់នោះដោយកាយ (របស់ខ្លួន) ត្រូវអាបត្តិថុល្លច្ច័យនិងទុក្កដ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល។បេ។ កាន់ ពាល់កាយស្រីនោះដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិថុល្លច្ច័យ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល។បេ។ កាន់ ពាល់កាយស្រីទាំងនោះដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនាក់នោះថាជាស្រី ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែល។បេ។ កាន់ ពាល់កាយជនទាំងពីរនាក់នោះដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិថុល្លច្ច័យនិងទុក្កដ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹងកាយស្រីនោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន)