ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹងកាយស្រីទាំងពីរនាក់នោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែល។បេ។ កាន់ ពាល់ នូវវត្ថុដែលជាប់នឹងកាយជនទាំងពីរនាក់នោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែលកាយស្រីនោះដោយនិស្សគ្គិយវត្ថុ(១) (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល កាយស្រីទាំងពីរនាក់នោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនោះថាជាស្រី ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែលកាយជនទាំងពីរនាក់នោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ
(១) របស់ដែលសម្រាប់ចោល ឬបោះ។