ស្ទាប អង្អែលនូវវត្ថុដែលជាប់នឹងកាយស្រីនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល នូវវត្ថុដែលជាប់នឹងកាយស្រីទាំងពីរនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់នោះថាជាស្រី ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែលនូវវត្ថុដែលជាប់នឹងកាយជនទាំងពីរនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែលនូវនិស្សគ្គិយវត្ថុរបស់ស្រីនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរស្ទាប អង្អែល នូវនិស្សគ្គិយវត្ថុរបស់ស្រីទាំងពីរនាក់នោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់នោះថាជាស្រី ក៏មានសេចក្តីត្រេកអរ ស្ទាប អង្អែលនូវនិស្សគ្គិយវត្ថុរបស់ជនទាំងពីរនាក់នោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដពីរ។
ភិក្ខុបេយ្យាល ចប់។