ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនោះថាជាស្រីពិតមែន ហើយមានសេចក្តីត្រេកអរ ជនទាំងពីរនោះ ស្ទាបអង្អែល។បេ។ ចាប់ ពាល់ នូវវត្ថុដែលជាប់នឹងកាយភិក្ខុនោះ ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ភិក្ខុក៏មានសេចក្តីប្រាថ្នាដើម្បីនឹងសេព ហើយព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុក៏សំគាល់ថាស្រីពិតមែន ហើយមានសេចក្តីត្រេកអរ ស្រីនោះ ស្ទាបអង្អែល នូវកាយរបស់ភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុក៏មានសេចក្តីប្រាថ្នាដើម្បីនឹងសេព ហើយព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុក៏សំគាល់ស្រីទាំងពីរនាក់នោះថាជាស្រីពិតមែន ហើយមានសេចក្តីត្រេកអរ ស្រី(ទាំងពីរនាក់នោះ) ស្ទាប អង្អែលនូវកាយរបស់ភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុក៏មានសេចក្តីប្រាថ្នាដើម្បីនឹងសេព ហើយព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដពីរ។ ស្រីនិងខ្ទើយ ភិក្ខុក៏សំគាល់ជនទាំងពីរនោះថាជាស្រី មានសេចក្តីត្រេកអរ ជនទាំងពីរនោះ ស្ទាប អង្អែលកាយរបស់ភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុក៏មានសេចក្តីប្រាថ្នាដើម្បីនឹងសេព ហើយព្យាយាមដោយកាយ