ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុក៏សំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីនោះសោតក៏ស្ទាប អង្អែល នូវវត្ថុដែលជាប់នឹងកាយភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីទាំងនោះសោត ក៏ស្ទាប អង្អែលនូវវត្ថុដែលជាប់នឹងកាយភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនោះថាជាស្រី ក៏មានសេចក្តីត្រេកអរ ជនទាំងពីរនោះសោត ក៏ស្ទាប អង្អែលនូវវត្ថុដែលជាប់នឹងកាយភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដពីរ។ ស្រីជាប្រាកដ ភិក្ខុសំគាល់ថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីនោះសោតក៏ស្ទាប អង្អែល នូវនិស្សគ្គិយវត្ថុរបស់ភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដ(១) ។
(១) មិនមែនត្រូវអាបត្តិទុក្កដ ព្រោះនិស្សគ្គិយវត្ថុប៉ះគ្នានោះទេ ត្រូវអាបត្តិទុក្កដព្រោះព្យាយាមដោយកាយ គឺកាយវិការ មានផ្ទាត់ម្រាមដៃ ញាក់ចិញ្ចើម ងក់ក្បាល ប៉ប្រិចភ្នែកជាដើម (អដ្ឋកថា)។