ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់នោះថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីទាំងនោះសោត ក៏ស្ទាប អង្អែលនូវនិស្សគ្គិយវត្ថុរបស់ភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដពីរ។ ស្រីនិងខ្ទើយ ភិក្ខុសំគាល់ជនទាំងពីរនោះថាជាស្រី ហើយមានសេចក្តីត្រេកអរ ជនទាំងពីរនោះ ស្ទាប អង្អែលនូវនិស្សគ្គិយវត្ថុរបស់ភិក្ខុនោះ ដោយនិស្សគ្គិយវត្ថុ (របស់ខ្លួន) ភិក្ខុក៏មានសេចក្តីប្រាថ្នាដើម្បីនឹងសេព ហើយព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដពីរ។
[៨៥] ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ តែមិនដឹងច្បាស់នូវផស្ស ត្រូវអាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព តែមិនព្យាយាមដោយកាយ គ្រាន់តែដឹងច្បាស់នូវផស្ស មិនត្រូវអាបត្តិឡើយ។ ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព តែមិនព្យាយាមដោយកាយ មិនដឹងច្បាស់នូវផស្ស មិនត្រូវអាបត្តិឡើយ។ ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងដោះខ្លួនឲ្យរួច ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស មិនត្រូវអាបត្តិឡើយ។