[​៩០​]​ ​សម័យមួយ​នោះ​ ​មាន​ស្រី​ច្រើន​នាក់​ចាប់​កៀក​ភិក្ខុ១រូប​ ​នាំទៅ​ដោយ​ដើម​ដៃ​តៗ​គ្នា​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រេកអរ​ដែរ​ឬ​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​មិន​ត្រេកអរ​ទេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​(​បើ​)​ ​មិន​ត្រេកអរ​ ​មិន​ត្រូវអាបត្តិ​ទេ​។​
 [​៩១​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​មាន​សេចក្តី​ត្រេកអរ​ ​ក៏​ចាប់​អង្រួន​ស្ពាន​ដែល​ស្រី​កំពុង​ឡើង​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​
 [​៩២​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​ប្រទះ​ស្រី​ក្នុង​ផ្លូវជួប​គ្នា​ ​មាន​សេចក្តី​ត្រេកអរ​ ​ក៏​ទង្គិច​ស្រី​នោះ​ដោយ​ចង្កួយស្មា​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​។​
 [​៩៣​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​មាន​សេចក្តី​ត្រេកអរ​ ​ក៏​អង្រួន​ដើមឈើ​ដែល​ស្រី​ឡើង​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។
ថយ | ទំព័រទី ៨៣ | បន្ទាប់