សម័យនោះឯង ភិក្ខុមួយរូប កាលស្រីកំពុងថ្វាយបង្គំ មានសេចក្តីត្រេកអរ ក៏លើកជើងឡើងរងឲ្យចំពប់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង ភិក្ខុមួយរូប គិតថា អញនឹងចាប់ស្រី ក៏ព្យាយាម តែចាប់មិនត្រូវ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយដឹង។ ទើបក្រាបទូលសេចក្តីនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
សង្ឃាទិសេសទី២ចប់។