ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីត្រូវការដោយភេសជ្ជៈ ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ទាន ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់បុណ្យ ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ការបូជា ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ស្ថានសួគ៌ ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ពូជ ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ការល្បងមើល ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ការលេង ភិក្ខុញុំាងទឹកសុក្កពណ៌ខៀវឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹកសុក្កពណ៌លឿងឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹកសុក្កពណ៌ក្រហមឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹកសុក្កពណ៌សឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹកសុក្កពណ៌ដូចទឹកឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹកសុក្កពណ៌ដូចប្រេងឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹកសុក្កពណ៌ដូចទឹកដោះស្រស់ឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹកសុក្កពណ៌ដូចទឹកដោះជូរឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹកសុក្កពណ៌ដូចទឹកដោះថា្លឲ្យឃ្លាតចេញ។
[៥] ត្រង់ពាក្យថា ក្នុងរូបខាងក្នុង សេចក្តីថា ក្នុងរូបដែលមានវិញ្ញាណចូលទៅអាស្រ័យនៅជាខាងក្នុង។ ត្រង់ពាក្យថា ក្នុងរូបខាងក្រៅ សេចក្តីថា ក្នុងរូបដែលមានវិញ្ញាណក្តី ក្នុងរូបដែលឥតវិញ្ញាណក្តីជាខាងក្រៅ។
[៥] ត្រង់ពាក្យថា ក្នុងរូបខាងក្នុង សេចក្តីថា ក្នុងរូបដែលមានវិញ្ញាណចូលទៅអាស្រ័យនៅជាខាងក្នុង។ ត្រង់ពាក្យថា ក្នុងរូបខាងក្រៅ សេចក្តីថា ក្នុងរូបដែលមានវិញ្ញាណក្តី ក្នុងរូបដែលឥតវិញ្ញាណក្តីជាខាងក្រៅ។