ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រីម្នាក់ ប្រុសម្នាក់ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) ចំពោះជនទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រីម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់ជនទាំងពីរថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រីម្នាក់ តិរច្ឆានមួយ ភិក្ខុមានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស(ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) ចំពោះជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ខ្ទើយម្នាក់ ប្រុសម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាខ្ទើយ ក៏មានសេចក្តីត្រេកអរ