តេ​រស​កណ្ឌ​
​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អាបត្តិ​ឈ្មោះ​ ​សង្ឃាទិសេស​ទាំង១៣​ ​សិក្ខាបទ​នេះ​មកកាន់​ឧទ្ទេស​​(​១​)​​។​
​សង្ឃាទិសេស​ទី១​
 ​[​១​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​ជា​របស់​អា​នាថ​បិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ ​សេយ្យ​សក​ភិក្ខុ​ដ៏​មាន​អាយុ​ ​មិន​ត្រេកអរ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​(​ចង់សឹក​)​។​ ​ដោយហេតុ​នោះ​ ​សេយ្យ​សក​ភិក្ខុ​ ​ក៏​ទៅជា​ស្គាំងស្គម​ ​មាន​សម្បុរ​អាប់អន់​ ​កើតមាន​រោគ​ស្គម​លឿង​ ​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ដោយ​សរសៃ​។​ ​ឧទាយិ​ត្ថេ​រ​(​២​)​ ​ដ៏​មាន​អាយុ​ឃើញ​សេយ្យ​សក​ភិក្ខុ​ដ៏​មាន​អាយុ​ស្គាំងស្គម​ ​មាន​សម្បុរ​អាប់អន់​ ​កើតមាន​រោគ​ស្គម​លឿង​ ​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ដោយ​សរសៃ​ ​លុះ​ឃើញ​ហើយ​ ​ទើប​សួរ​សេយ្យ​សក​ភិក្ខុ​ថា​ ​ម្នាល​អាវុសោ​សេយ្យ​សក​ ​ហេតុអ្វី​ ​បាន​ជា​លោ​ក​ស្គាំ​ស្គម​ ​មាន​សម្បុរ​អាប់អន់​ ​កើតមាន​រោគលឿង​ ​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ដោយ​សរសៃ​ ​(​ដូច្នេះ​)​ ​ម្នាល​អាវុសោ​សេយ្យ​សក​
​(​១​)​ ​បាលី​ដែល​សំដែង​ឡើង​ទុកជា​គោលដើម​នៃ​សិក្ខាបទ​ ​ហៅថា​ឧទ្ទេស​។​ ​(​២​)​ ​អដ្ឋកថា​ ​ពន្យល់​សេចក្តី​ថា​ ​ឧទាយិ​ត្ថេ​រនេះ​ ​ជា​ឧបជ្ឈាយ៍​របស់​សេយ្យ​សក​ភិក្ខុ​។​
ទំព័រទី ១ | បន្ទាប់