​[​១០៩​]​ ​សម័យ​នោះ​ឯង​ ​មាន​ស្រី​ម្នាក់​ដណ្តប់​សម្ព​ត់​បា​វារ​មាន​រោម​វែង​។​ ​មាន​ភិក្ខុ១រូប​មាន​សេចក្តី​ត្រេកអរ​ ​ក៏​និយាយ​ពាក្យ​នេះ​នឹង​ស្រី​នោះ​ថា​ ​ម្នាល​ប្អូនស្រី​ ​វត្ថុ​របស់​នាង​មាន​រោម​វែង​ឬ​។​ ​ស្រី​នោះ​មិនដឹង​ច្បាស់​ ​ក៏​ឆ្លើយ​ថា​ ​ករុណា​លោកម្ចាស់​ ​សម្ព​ត់​បា​វារ​ខ្ញុំ​មាន​រោម​វែង​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​
 [​១១០​]​ ​សម័យ​នោះ​ឯង​ ​មាន​ស្រី​ម្នាក់​ ​ប្រើ​គេ​ឲ្យ​ព្រោះស្រូវ​ស្រែ​រួចហើយ​ ​ត្រឡប់មកវិញ​។​ ​មាន​ភិក្ខុ១រូប​ ​មាន​សេចក្តី​ត្រេកអរ​ ​និយាយ​ពាក្យ​នេះ​នឹង​ស្រី​នោះ​ថា​ ​ម្នាល​ប្អូនស្រី​ ​វត្ថុ​របស់​នាង​ឲ្យ​គេ​ព្រោះ​ហើយ​ឬ​។​ ​ស្រី​នោះ​មិនដឹង​ច្បាស់​ ​ក៏​ឆ្លើយ​ថា​ ​ករុណា​លោកម្ចាស់​ ​ស្រែ​ខ្ញុំគេ​មិនទាន់​ព្រោះ​ទេ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​
 [​១១១​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ប្រទះ​នឹង​នាង​បរិ​ព្វា​ជិ​កា​ត្រង់​ផ្លូវជួប​គ្នា​ ​មាន​សេចក្តី​ត្រេកអរ​ ​ក៏​និយាយ​ពាក្យ​នេះ​នឹង​បរិ​ព្វា​ជិ​កា​នោះ​ថា​ ​ម្នាល​ប្អូនស្រី​ ​ផ្លូវ​របស់​នាង​ប្រព្រឹត្តទៅ​ស្រួល​ទេ​ឬ​។​ ​នាង​នោះ​មិនដឹង​ច្បាស់​ ​ក៏​ឆ្លើយ​ថា​ ​ករុណា​លោក​
ថយ | ទំព័រទី ១០២ | បន្ទាប់