ស្រី​ម្នាក់​ ​តិរច្ឆាន​មួយ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​(​ក្តី​)​ ​សំគាល់​ថា​ខ្ទើយ​(​ក្តី​)​ ​សំគាល់​ថា​ប្រុស​(​ក្តី​)​ ​សំគាល់​ថា​តិរច្ឆាន​(​ក្តី​)​ ​ចំពោះ​ជន​ទាំងពីរ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ការបម្រើ​ជា​កាម​ដើម្បី​ខ្លួន​ ​ក្នុង​សំណាក់​នៃ​ជន​ទាំងពីរ​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​និង​ទុក្កដ​។​ ​ខ្ទើយ​ម្នាក់​ ​ប្រុស​ម្នាក់​ ​ភិក្ខុ​សំគាល់​ជន​ទាំងពីរ​នាក់​ថា​ខ្ទើយ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ការបម្រើ​ជា​កាម​ដើម្បី​ខ្លួន​ ​ក្នុង​សំណាក់​នៃ​ជន​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​និង​ទុក្កដ​។​ ​ខ្ទើយ​ម្នាក់​ ​ប្រុស​ម្នាក់​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​(​ក្តី​)​ ​សំគាល់​ថា​ប្រុស​(​ក្តី​)​ ​សំគាល់​ថា​តិរច្ឆាន​(​ក្តី​)​ ​ចំពោះ​ជន​ទាំងពីរ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ការបម្រើ​ជា​កាម​ដើម្បី​ខ្លួន​ ​ក្នុង​សំណាក់​នៃ​ជន​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ខ្ទើយ​ម្នាក់​ ​តិរច្ឆាន​មួយ​ ​ភិក្ខុ​សំគាល់​ជន​ទាំងពីរ​នោះ​ថា​ខ្ទើយ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ការបម្រើ​ជា​កាម​ដើម្បី​ខ្លួន​ ​ក្នុង​សំណាក់​នៃ​ជន​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​និង​ទុក្កដ​។​ ​ខ្ទើយ​ម្នាក់​ ​តិរច្ឆាន​មួយ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​(​ក្តី​)​ ​សំគាល់​ថា​ប្រុស​(​ក្តី​)​ ​សំគាល់​ថា​តិរច្ឆាន​(​ក្តី​)​ ​សំគាល់​ថា​ស្រី​(​ក្តី​)​ ​ចំពោះ​ជន​ទាំងពីរ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ការបម្រើ​ជា​កាម​ដើម្បី​ខ្លួន​ ​ក្នុង​សំណាក់​នៃ​ជន​ទាំងពីរ​នោះ​
ថយ | ទំព័រទី ១១៥ | បន្ទាប់