បើ​ដូច្នោះ​ ​នាង​ចូរ​ឲ្យ​ទាន​ដ៏​ប្រសើរ​ចុះ​។​ ​ស្រីអារ​នោះ​សួរ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ទាន​ដ៏​ប្រសើរ​នោះ​ ​តើ​ដូចម្តេច​។​ ​ភិក្ខុ​នោះ​ប្រាប់​ថា​ ​មេថុនធម្ម​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទើប​យក​សេចក្តី​នោះ​ក្រាបទូល​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​។​ ​សម័យ​នោះ​ឯង​ ​មាន​ស្រី​ម្នាក់​ជា​ស្រី​មានកូន​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុ​ដែល​តែង​ទៅមក​កាន់​ត្រកូល​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំករុណា​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បីកុំឲ្យ​បានកូន​។​ ​ភិក្ខុ​នោះ​ប្រាប់​ថា​ ​ម្នាល​ប្អូនស្រី​ ​បើ​ដូច្នោះ​ ​នាង​ចូរ​ឲ្យ​ទាន​ដ៏​ប្រសើរ​ចុះ​។​ ​ស្រី​នោះ​សួរ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ទាន​ដ៏​ប្រសើរ​នោះ​ ​តើ​ដូចម្តេច​។​ ​ភិក្ខុ​នោះ​ប្រាប់​ថា​ ​មេថុនធម្ម​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​។​ ​សម័យ​នោះ​ឯង​ ​មាន​ស្រី​ម្នាក់​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុ​ដែល​តែង​ទៅមក​កាន់​ត្រកូល​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំករុណា​ត្រូវ​ធ្វើ​ដូចម្តេច​ឲ្យ​ជាទីស្រឡាញ់​នៃ​ប្តី​។​ ​ភិក្ខុ​នោះ​ប្រាប់​ថា​ ​ម្នាល​ប្អូនស្រី​ ​បើ​ដូច្នោះ​ ​នាង​ចូរ​ឲ្យ​ទាន​ដ៏​ប្រសើរ​ចុះ​។​ ​ស្រី​នោះ​សួរ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ទាន​ដ៏​ប្រសើរ​នោះ​ ​តើ​ដូចម្តេច​។​ ​ភិក្ខុ​នោះ​ប្រាប់​ថា​ ​មេថុនធម្ម​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​។​
ថយ | ទំព័រទី ១១៧ | បន្ទាប់