ឧទាយិ​ភិក្ខុ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះសម្ពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ ​អំពើ​ដែល​អ្នកឯង​ធ្វើ​នុ៎ះ​ ​មិន​សមគួរ​ ​មិន​ត្រូវ​ទំនង​ ​មិន​ត្រូវបែប​ ​មិនមែន​ជា​របស់​សមណ​ ​មិន​គួរ​សោះ​ ​មិន​គប្បី​ធ្វើ​សោះ​ឡើយ​ ​ម្នាល​មោឃបុរស​ ​គួរបើ​ដែរ​ ​អ្នកឯង​ហ៊ាន​ប្រព្រឹត្ត​និយាយ​ដឹកនាំ​ស្រីប្រុស​ ​ម្នាល​មោឃបុរស​ ​អំពើ​នេះ​មិនមែន​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ ​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​នោះ​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​ប្រព្រឹត្ត​និយាយ​ដឹកនាំ​ ​គឺ​ប្រាប់​សេចក្តី​ប្រាថ្នា​ប្រុស​ដល់​ស្រី​ក្តី​ ​ប្រាប់​សេចក្តី​ប្រាថ្នា​ស្រី​ដល់​ប្រុស​ក្តី​ ​ឲ្យបាន​គ្នា​ជា​ប្រពន្ធ​ក្តី​ ​ជា​ប្តី​ឬ​ជាស​ហាយ​ក្តី​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ហើយ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​
 [​១២៦​]​ ​សម័យ​នោះ​ឯង​ ​មាន​ពួក​អ្នកលេង​ច្រើន​អ្នក​ ​ជា​អ្ន​កញុំាង​ស្រី​ឲ្យ​បម្រើ​ក្នុង​ឱទ្យាន​ ​បាន​ប្រើ​បម្រើ​ទៅ​ឯ​សំណាក់​ស្រីផ្កាមាស​ម្នាក់​ថា​ឲ្យ​នាង​មក​ ​យើង​ទាំងឡាយ​នឹង​ឲ្យ​នាង​បម្រើ​យើង​ក្នុង​ឱទ្យាន​។​ ​ស្រីផ្កាមាស​នោះ​ ​បាន​និយាយ​តប​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ ​ខ្ញុំ​ឯង​ឥត​ស្គាល់​អស់អ្នក​រាល់គ្នា​ថា​ ​អ្នក​ទាំងនេះ​ជា​អ្វី​ទេ​ ​ឬ​ជា​កូនចៅ​អ្នកណា​ទេ​ ​ម្យ៉ាងទៀត
ថយ | ទំព័រទី ១២៩ | បន្ទាប់