[​១៣៦​]​ ​បុរស​បញ្ជូន​ភិក្ខុ​ទៅ​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​ឈ្មោះ​នេះ​ ​ដែល​បងប្អូន​ប្រុស​រក្សា​ផង​ ​និង​ស្រី​ឈ្មោះ​នេះ​ដែល​បងប្អូន​ស្រី​រក្សា​ផង​។​ ​ស្រី​ដែល​បងប្អូន​ប្រុស​រក្សា​ផង​ ​ស្រី​ដែល​ញាតិ​រក្សា​ផង​។​ ​ស្រី​ដែល​បងប្អូន​ប្រុស​រក្សា​ផង​ ​ស្រី​ដែល​ជន​មាន​គោត្រ​ស្មើគ្នា​រក្សា​ផង​។​ ​ស្រី​ដែល​បងប្អូន​ប្រុស​រក្សា​ផង​ ​ស្រី​ដែល​ជន​ប្រព្រឹត្ត​ធម៌​ត្រូវគ្នា​រក្សា​ផង​។​ ​ស្រី​ដែល​បងប្អូន​ប្រុស​រក្សា​ផង​ ​ស្រី​ដែល​ប្រុស​ហួងហែង​ផង​។​ ​ស្រី​ដែល​បងប្អូន​ប្រុស​រក្សា​ផង​ ​ស្រី​ដែល​ស្តេច​ដាក់​អាជ្ញា​ផង​។​ ​ស្រី​ដែល​បងប្អូន​ប្រុស​រក្សា​ផង​ ​ស្រី​ដែល​មាតា​រក្សា​ផង​។​ ​ស្រី​ដែល​បងប្អូន​ប្រុស​រក្សា​ផង​ ​ស្រី​ដែល​បិតា​រក្សា​ផង​។​ ​ស្រី​ដែល​បងប្អូន​ប្រុស​រក្សា​ផង​ ​ស្រី​ដែល​មាតាបិតា​រក្សា​ផង​ ​ដូច្នេះ​ថា​ ​គេ​ថា​ ​នាង​ទាំងពីរ​នាក់​ ​ចូរ​ជា​ធនក្កីតា​ភរិយា​របស់​បុរស​ឈ្មោះ​នេះ​ទៅ​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ត្រឡប់​មក​ ​(​ប្រាប់​បុរស​នោះ​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​

​ពទ្ធ​ចក្ក​ទី៣​ ​ចប់​។​


 [​១៣៧​]​ ​បុរស​បញ្ជូន​ភិក្ខុ​ទៅ​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​លោក​ទៅ​និយាយ​នឹង​ស្រី​ឈ្មោះ​នេះ​ ​ដែល​បងប្អូន​ស្រី​រក្សា​ផង​ ​និង​ស្រី​ឈ្មោះ​នេះ
ថយ | ទំព័រទី ១៤០ | បន្ទាប់