[១៨៩] ភិក្ខុដែលទៅ (កាន់សំណាក់ស្រីនិងប្រុស) ដោយកិច្ចដែលត្រូវធ្វើ ចំពោះសង្ឃក្តី ចំពោះចេតិយក្តី ចំពោះបុគ្គលឈឺក្តី ភិក្ខុឆ្កួត ភិក្ខុដើមបញ្ញត្តិ មិនត្រូវអាបត្តិឡើយ។
[១៩០] (មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅ ដូចមានខាងក្រោមនេះគឺ)
[១៩១] សម័យនោះឯង បុរសម្នាក់បង្គាប់ភិក្ខុមួយរូបថា បពិត្រលោកដ៏ចំរើន សូមលោកទៅនិយាយល្បងមើលនឹងស្រីឈ្មោះនេះ។ ភិក្ខុនោះក៏ទៅហើយសួរមនុស្សទាំងឡាយថា ស្រីឈ្មោះនេះនៅឯណា។ មនុស្សទាំងឡាយឆ្លើយថា នាងនោះដេកលក់ទៅហើយ លោកម្ចាស់។ ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយដឹង។ ភិក្ខុនោះក៏ក្រាបទូលសេចក្តីនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។

រឿងស្រីដេកលក់ រឿងស្រីស្លាប់ រឿងស្រីចេញពីលំនៅទៅ រឿងប្រុសច្រឡំជាស្រី រឿងស្រីខ្ទើយ រឿងឈ្លោះគ្នា ភិក្ខុបាននិយាយផ្សះផ្សា រឿងភិក្ខុនាំការឲ្យមនុស្សខ្ទើយ។