[​១៩២​]​ ​សម័យ​នោះ​ឯង​ ​ស្រី​ម្នាក់​ឈ្លោះ​គ្នា​នឹង​ប្តី​ ​ហើយ​រត់​ទៅផ្ទះ​ម្តាយ​។​ ​ភិក្ខុ​ជា​អ្នក​ចូល​ទៅកាន់​ត្រកូល​ ​បាន​និយាយ​ផ្សះផ្សា​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​ស្រី​នោះ​ប្តី​បាន​លែងលះ​គ្នា​ដាច់ខាត​ហើយ​ឬ​។​ ​ភិក្ខុ​នោះ​ឆ្លើយ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​មិនទាន់​លែង​ដាច់​ទេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​មាន​អាបត្តិ​ទេ​ ​ព្រោះ​គេ​មិនទាន់​លែងគ្នា​ដាច់ខាត​។​ ​
 [​១៩៣​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ប្រព្រឹត្ត​និយាយ​ដឹកនាំ​ការ​ឲ្យ​មនុស្ស​ខ្ទើយ​ទាំងឡាយ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​

​សង្ឃាទិសេស​ទី៥​ ​ចប់​។​

ថយ | ទំព័រទី ១៧៨ | បន្ទាប់