[​១៩៥​]​ ​ខណៈនោះ​ ​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ ​គង់​ចាំវស្សា​ក្នុង​ក្រុង​រាជគ្រឹះ​ ​(​គ្រប់​ត្រៃមាស​)​ ​ហើយ​ ​ក៏​និមន្ត​ចេញទៅ​ឯ​ដែន​អា​ឡ​វី​ ​ត្រេច​ទៅកាន់​ចារិក​តាមលំដាប់​ ​សំដៅ​ទៅកាន់​ដែន​អា​ឡ​វី​នោះ​។​ ​មាន​សេចក្តី​ដំណាល​ថា​ ​ព្រះ​មហា​កស្ស​ដ៏​មាន​អាយុ​ ​សម្រេច​ឥរិយាបថ​នៅ​នា​អ​គ្គា​ឡ​វ​ចេតិយ​ក្នុង​ដែន​អា​ឡ​វី​នោះ​។​ ​គ្រានោះ​ជា​វេលា​ព្រឹក​ ​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ទ្រង់​បាត្រ​និង​ចីវរ​ចូល​ទៅកាន់​ដែន​អា​ឡ​វី​ដើម្បី​បិណ្ឌបាត​។​ ​មនុស្ស​ទាំងឡាយ​បានឃើញ​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ ​ក៏​ភ្ញាក់ផ្អើល​ខ្លះ​ ​តក់ស្លុត​ខ្លះ​ ​លបរត់​ទៅ​ខ្លះ​ ​គេច​ទៅ​ទី​ដទៃ​ខ្លះ​ ​បែរមុខ​ទៅ​ទី​ដទៃ​ខ្លះ​ ​បិទទ្វារ​ផ្ទះ​ខ្លះ​។​ ​គ្រានោះ​ ​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ត្រាច់​ទៅ​បិណ្ឌបាត​ក្នុង​ដែន​អា​ឡ​វី​ធ្វើភត្តកិច្ច​ស្រេចហើយ​ ​ដល់​កាល​ជា​ខាងក្រោយ​អំពី​ភត្តកិច្ច​ ​ក៏​ហៅ​ពួក​ភិក្ខុ​មក​ហើយ​សួរ​ថា​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​កាលពីដើម​ ​ដែន​អា​ឡ​វី​នេះ​សម្បូណ៌​ចង្ហាន់​ ​បិណ្ឌបាត​បាន​ងាយ​ ​ងាយ​នឹង​ព្យាយាម​ស្វែងរក​ការ​ចិញ្ចឹមជីវិត​ ​ប៉ុន្តែ​ឥឡូវនេះ​ ​ដែន​អា​ឡ​វី​នេះ​ ​ប្រែជា​កើត​ទុរ្ភិក្ស​ ​បិណ្ឌបាត​បាន​ដោយ​កម្រ​ ​លំបាក​នឹង​ព្យាយាម​ស្វែងរក​ការ​ចិញ្ចឹមជីវិត​ទៅវិញ​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​
ថយ | ទំព័រទី ១៨០ | បន្ទាប់