កុដិ​ទាំងនោះ​មិនទាន់​សម្រេច​ ​អ្នករាល់គ្នា​ចេះតែ​សូម​គេ​ញយៗ​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ឲ្យ​នូវ​បុរស​ ​ឲ្យ​គ្រឿង​ហត្ថកម្ម​នៃ​បុរស​ ​ឲ្យ​គោ​ ​ឲ្យ​រទេះ​ ​ឲ្យ​កាំបិត​ ​ឲ្យ​ពូថៅ​ ​ឲ្យដឹង​ ​ឲ្យ​ចប​ ​ឲ្យ​ពន្លាក​ ​ឲ្យ​វល្ល៍​ ​ឲ្យ​ឫស្សី​ ​ឲ្យ​ស្មៅ​យ៉ាប្លង​ ​ឲ្យ​ស្មៅ​ដំណេក​ទន្សាយ​ ​ឲ្យ​ស្មៅ​ ​ឲ្យ​ដីស្អិត​ ​ពួក​មនុស្ស​ដែល​អ្នក​ទាំងឡាយ​ចេះតែ​បៀតបៀន​ដោយ​ការ​សូម​ញឹកញយ​ហួសពេក​ ​លុះដល់​ឃើញ​ភិក្ខុ​ទាំងឡាយ​ហើយ​ ​ក៏​ភ្ញាក់ផ្អើល​ខ្លះ​ ​តក់ស្លុត​ខ្លះ​ ​លបរត់​ទៅ​ខ្លះ​ ​គេច​ទៅ​ទី​ដទៃ​ខ្លះ​ ​បែរមុខ​ទៅ​ទី​ដទៃ​ខ្លះ​ ​បិទទ្វារ​ផ្ទះ​ខ្លះ​ ​សូម្បី​គ្រាន់តែ​ឃើញ​នូវ​គោញី​ទាំងឡាយ​ហើយ​សំគាល់​ថា​ភិក្ខុ​ ​ក៏​គេច​រត់​ ​សេចក្តី​នេះ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មានជោគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​ដំណើរ​នេះ​មិន​សមគួរ​ទេ​។​បេ​។​ ​មិនមែន​ជា​កិច្ច​ដែល​ត្រូវ​ធ្វើ​ទេ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​មិនសមបីបើ​ ​អ្នកឯង​រាល់គ្នា​ប្រើ​គេ​ឲ្យ​សាង​កុដិ​ទាំងឡាយ​ ​ដែល​មាន​គ្រឿងឧបករណ៍​ ​សូម​ពី​គេ​មក​ខ្លួនឯង​ ​ឥតមាន​ទាយក​ជា​ម្ចាស់​របស់​ ​ចំពោះ​ជាទី​នៅ​របស់​ខ្លួន​ ​ធំ​ហួសប្រមាណ​ ​កុដិ​ទាំងនោះ​មិនទាន់​សម្រេច​ ​អ្នក​ទាំងឡាយ​ចេះតែ​សូម​ញយៗ​ ​ដោយ​ពាក្យ​សូម​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ឲ្យ​នូវ​បុរស​ ​ឲ្យ​គ្រឿង​ហត្ថកម្ម​នៃ​បុរស​ ​ឲ្យ​គោ​ ​ឲ្យ​រទេះ​ ​ឲ្យ​កាំបិត​
ថយ | ទំព័រទី ១៨២ | បន្ទាប់