ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥសី​ជា​បង​បានឃើញ​ឥសី​ប្អូន​ស្គាំងស្គម​ ​សៅហ្មង​ ​មាន​សម្បុរ​អាក្រក់​ ​កើតជា​រោគលឿង​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ដោយ​សរសៃ​ ​លុះ​ឃើញ​ហើយ​ ​ដ៏​សួរ​ទៅ​ឥសី​ប្អូន​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​ហេតុអ្វី​ក៏​អ្នក​ ​ស្គាំងស្គម​ ​សៅហ្មង​ ​មាន​សម្បុរ​អាក្រក់​ ​កើតជា​រោគលឿង​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ដោយ​សរសៃ​ ​(​ដូច្នេះ​)​។​ ​ឥសី​ប្អូន​ប្រាប់​ថា​ ​បពិត្រ​លោកបង​ដ៏​ចំរើន​ ​នាគរាជ​ឈ្មោះ​មណិ​កណ្ឋ​ ​ឡើង​មក​អំពី​ស្ទឹង​គង្គា​ ​ហើយ​ចូល​មករ​ក​ខ្ញុំ​ក្នុង​ទីនេះ​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ព័ទ្ធព័ន្ធ​ខ្ញុំ​ដោយ​ភ្នេន៧ជុំ​ ​ហើយ​បើកពពារ​ដ៏​ធំ​បាំង​ពី​ខាងលើ​ក្បាល​ខ្ញុំ​ ​ព្រោះ​សេចក្តី​ខ្លាច​នាគរាជ​នោះ​ ​បាន​ជា​ខ្ញុំ​ស្គាំងស្គម​ ​សៅហ្មង​ ​មាន​សម្បុរ​អាក្រក់​ ​កើតជា​រោគលឿង​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ដោយ​សរសៃ​ ​ឥសី​បង​សួរ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​អ្នក​ចង់​មិន​ឲ្យ​នាគរាជ​នោះ​មក​ដែរ​ឬ​។​ ​ឥសី​ប្អូន​តប​ថា​ ​បពិត្រ​លោកបង​ដ៏​ចំរើន​ ​ខ្ញុំ​ចង់​មិន​ឲ្យ​នាគរាជ​នោះ​មក​ទេ​។​ ​ឥសី​បង​សួរ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​ចុះ​អ្នកឯង​បានឃើញ​វត្ថុ​អ្វី​ជា​របស់​នាគរាជ​នោះ​ខ្លះ​។​ ​ឥសី​ប្អូន​តប​ថា​ ​បពិត្រ​លោកបង​ដ៏​ចំរើន​ ​ខ្ញុំ​បានឃើញ​កែវមណី​ ​ជា​គ្រឿងប្រដាប់​ព្ធដ៏​ក​នៃ​នាគរាជ​នោះ​។​ ​ឥសី​បង​ក៏​បង្គាប់​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​សូម​កែវមណី​ចំពោះ​នាគរាជ​នោះ​ថា​ ​អ្នក​ដ៏​ចំរើន​ ​សូមអ្នក​ឲ្យ​កែវមណី​ដល់​អាត្មា​ ​អាត្មា​ត្រូវការ​ដោយ​កែវមណី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ខណៈនោះ​ ​មណិ​កណ្ឋ​នាគរាជ
ថយ | ទំព័រទី ១៨៤ | បន្ទាប់