ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត ដើម្បីល្បងមើល ដើម្បីការលេង និងដើម្បីជាពូជ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
[១៩] ពទ្ធចក្កមានមូល៣ មូល៤ មូល៥ មូល៦ មូល៧ មូល៨ មូល៩ បណ្ឌិតគប្បីធ្វើយ៉ាងនេះឯង។
[២០] ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ ដើម្បីជាគ្រឿងបូជា ដើម្បីស្ថានសួគ៌ ដើម្បីជាពូជ ដើម្បីល្បងមើល និងដើម្បីការលេង ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
[២១] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ និងពណ៌លឿង ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ និងពណ៌ក្រហម។បេ។ ពណ៌ខៀវ និងពណ៌ស។ ពណ៌ខៀវ និងពណ៌ដូចទឹកដោះជូរឡើងពពុះ។ ពណ៌ខៀវ
ពទ្ធចក្កមានមូលពីរ ចប់។
[១៩] ពទ្ធចក្កមានមូល៣ មូល៤ មូល៥ មូល៦ មូល៧ មូល៨ មូល៩ បណ្ឌិតគប្បីធ្វើយ៉ាងនេះឯង។
នេះចក្កមានមូលគ្រប់ទាំងអស់ (ដូចមានសេចក្តីខាងក្រោយនេះ)។
[២០] ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ ដើម្បីជាគ្រឿងបូជា ដើម្បីស្ថានសួគ៌ ដើម្បីជាពូជ ដើម្បីល្បងមើល និងដើម្បីការលេង ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ចក្កមានមូលគ្រប់ទាំងអស់ ចប់។