ទើប​តថាគត​ពោល​ថា​ ​ម្នាល​ភិក្ខុ​ ​បើ​ដូច្នោះ​ ​អ្នកឯង​ទៅដល់​ទីនោះ​ហើយ​ ​ៗ​ចូល​ទៅកាន់​ដងព្រៃ​នោះ​ ​ហើយ​ប្រកាស​នូវ​សំឡេង​បីដង​ ​អស់​បឋមយាម​នៃ​រាត្រី​ថា​ ​នែ​សត្វស្លាប​ដ៏​ចំរើន​ទាំងឡាយ​ ​បណ្តា​សត្វស្លាប​ដែល​អាស្រ័យ​នៅក្នុង​ដងព្រៃ​នេះ​ទាំងអម្បាល​ម៉ា​ណ​ ​ចូរ​ស្តាប់​យើង​ ​ៗ​ត្រូវការ​ដោយ​ស្លាប​របស់​សត្វស្លាប​ទាំងឡាយ​ ​អ្នករាល់គ្នា​ចូរ​ឲ្យ​ស្លា​បមួយៗ​ម្នាក់​ដល់​យើង​ ​(​តពីនោះមក​)​ ​ចូរ​ប្រកាស​នូវ​សំឡេង​បីដង​ ​អស់​មជ្ឈិមយាម​នៃ​រាត្រី​ថា​។​បេ​។​ ​រួច​ចូរ​ប្រកាស​នូវ​សំឡេង​បីដង​ ​អស់​ប​ច្ឆឹ​មយា​មនៃ​រាត្រី​ថា​ ​នែ​សត្វស្លាប​ដ៏​ចំរើន​ទាំងឡាយ​ ​បណ្តា​សត្វស្លាប​ដែល​អាស្រ័យ​នៅក្នុង​ដងព្រៃ​នេះ​ទាំងអម្បាល​ម៉ា​ណ​ ​ចូរ​ស្តាប់​យើង​ ​ៗ​ត្រូវការ​ដោយ​ស្លាប​របស់​សត្វ​បក្សី​ទាំងឡាយ​ ​ម្នាល​សត្វ​បក្សី​ដ៏​ចំរើន​ទាំងឡាយ​ ​អ្នករាល់គ្នា​ចូរ​ឲ្យ​ស្លា​បមួយៗ​ម្នាក់​ដល់​យើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ភិក្ខុ​នោះ​ក៏​ទៅ​ក្នុង​ទីនោះ​ ​ហើយ​ទើប​ចូល​ទៅកាន់​ដងព្រៃ​នោះ​ ​ហើយ​ប្រកាស​នូវ​សំឡេង​បីដង​ ​អស់​បឋមយាម​នៃ​រាត្រី​ថា​ ​នែ​សត្វ​បក្សី​ដ៏​ចំរើន​ទាំងឡាយ​ ​បណ្តា​សត្វ​បក្សី​ដែល​អាស្រ័យ​នៅក្នុង​ដងព្រៃ​នេះ​ទាំងអម្បាល​ម៉ា​ណ​ ​ចូរ​ស្តាប់​យើង​ ​ៗ​ត្រូវការ​ដោយ​ស្លាប​របស់​សត្វ​បក្សី​ទាំងឡាយ​ ​ម្នាល​សត្វ​បក្សី​ដ៏​ចំរើន​ទាំងឡាយ​ ​អ្នករាល់គ្នា​ចូរ​ឲ្យ​ស្លា​បមួយៗ​ម្នាក់​ដល់​យើង​ ​(​តពីនោះមក​)​ ​ក៏​ប្រកាស​នូវ​សំឡេង​បីដង​ ​អស់​មជ្ឈិមយាម​នៃ​រាត្រី​
ថយ | ទំព័រទី ១៩០ | បន្ទាប់