អ្នក​ទាំងអស់គ្នា​ធ្វើ​នេះ​ ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​បាន​ជ្រះថ្លា​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​កាល​ភិក្ខុ​ឲ្យ​គេ​ធ្វើ​កុដិ​ដែល​មិន​មាន​ទាយក​ជា​ម្ចាស់​របស់​ ​ចំពោះ​ជាទី​នៅ​នៃ​ខ្លួន​ ​ដោយ​ការ​សូម​គ្រឿងឧបករណ៍​មក​ខ្លួនឯង​ ​គប្បី​ធ្វើឲ្យ​ប្រកបដោយ​ប្រមាណ​ ​ប្រមាណ​កុដិ​នោះ​គឺ​ ​បណ្តោយ១២ចំអាម​ ​ទទឹង៧ចំអាម​ ​ដោយ​ចំអាម​ព្រះ​សុគត​វាស់​ខាងក្នុង​ ​ត្រូវ​នាំ​ពួក​ភិក្ខុ​មក​ដើម្បី​សំដែង​ទី​ឲ្យ​ ​ភិក្ខុ​ទាំងនោះ​គប្បី​សំដែង​ទី​ដែល​មិន​មាន​អន្តរាយ​ ​និង​មាន​ឧបចារ​ ​បើ​ភិក្ខុ​ឲ្យ​គេ​ធ្វើ​កុដិ​ដោយ​ការ​សូម​គ្រឿងឧបករណ៍​គេ​មក​ខ្លួនឯង​ ​ក្នុង​ទី​ដែល​មាន​អន្តរាយ​ ​និង​មិន​មាន​ឧបចារ​ក្តី​ ​មិនបាន​នាំ​ពួក​ភិក្ខុ​មក​ដើម្បី​សំដែង​ទី​ឲ្យ​ក្តី​ ​ធ្វើឲ្យ​កន្លង​ហួសប្រមាណ​ក្តី​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​
 ​[​២០១​]​ ​ភិក្ខុ​បាន​សូម​បុរស​ក្តី​ ​គ្រឿង​ហត្ថកម្ម​នៃ​បុរស​ក្តី​ ​គោ​ក្តី​ ​រទេះ​ក្តី​ ​កំា​បិត​ក្តី​ ​ពូថៅ​ក្តី​ ​ដឹងក្តី​ ​ចប​ក្តី​ ​ពន្លាក​ក្តី​។​បេ​។​ ​ស្មៅ​ក្តី​ ​ដីស្អិត​ក្តី​ ​ដោយខ្លួនឯង​ ​ឈ្មោះថា​សូម​គ្រឿងឧបករណ៍​គេ​មក​ខ្លួនឯង​។​ ​ដែល​ឈ្មោះថា​កុដិ​នោះ​ ​គឺ​កុដិ​ដែល​លាប​ខាងក្នុង​ ​ឬ​កុដិ​ដែល​លាប​ខាងក្រៅ​ ​ឬ​កុដិ​ដែល​លាប​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​។​ ​ត្រង់​ពាក្យ​ថា​ ​កាល​ឲ្យ​គេ​ធ្វើ​ ​គឺ​ធ្វើខ្លួន​ឯង​ក្តី​ ​ឲ្យ​គេ​ធ្វើ​ក្តី​។​
ថយ | ទំព័រទី ១៩៣ | បន្ទាប់