ការ​សម្មតិ​នូវ​ភិក្ខុ​ទាំងឡាយ​ឈ្មោះ​នេះ​ផងៗ​ ​ដើម្បីឲ្យ​ពិនិត្យមើល​ទី​ធ្វើ​កុដិ​របស់​ភិក្ខុ​ឈ្មោះ​នេះ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ស្ងៀម​ ​(​បើ​)​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ពោល​។​ ​ភិក្ខុ​ទាំងឡាយ​ឈ្មោះ​នេះ​ផងៗ​ ​សង្ឃ​បាន​សម្មតិ​ដើម្បីឲ្យ​ពិនិត្យមើល​ទី​ធ្វើ​កុដិ​របស់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​កិរិយា​សម្មតិ​នេះ​សមគួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​សង្ឃ​ទើប​ស្ងៀម​។​ ​ខ្ញុំករុណា​ ​សូម​ចាំទុក​នូវ​សេចក្តី​នេះ​ដោយ​កិរិយា​ស្ងៀម​យ៉ាងនេះ​។​
 [​២០៣​]​ ​ពួក​ភិក្ខុ​ដែល​សង្ឃ​បាន​សម្មតិ​ហើយ​ទាំងនោះ​ ​ត្រូវ​ទៅ​ក្នុង​ទីនោះ​ហើយ​ ​ពិនិត្យមើល​ទី​ធ្វើ​កុដិ​ ​រួច​ត្រូវ​ដឹង​ថា​ជាទី​មានហេតុ​ទាស់​ ​ទី​ឥតមាន​ហេតុ​ទាស់​ ​ទី​មាន​ឧបចារ​ ​ទី​ឥតមាន​ឧបចារ​។​ ​បើ​ទី​មានហេតុ​ទាស់​ ​ទី​មិន​មាន​ឧបចារ​ ​គប្បី​ប្រាប់​ថា​ ​លោក​កុំ​ធ្វើ​ក្នុង​ទីនេះ​ឡើយ​។​ ​បើ​ទី​ឥតមាន​ហេតុ​ទាស់​ ​ទី​មាន​ឧបចារ​ ​គប្បី​ប្រាប់​សង្ឃ​ថា​ ​ទីនេះ​ឥតមាន​ហេតុ​ទាស់​ ​មាន​ឧបចារ​។​ ​ភិក្ខុ​អ្នកធ្វើ​កុដិ​នោះ​ត្រូវ​ចូល​ទៅ​រក​សង្ឃ​ ​ហើយ​ធ្វើ​ចីវរ​ឆៀង​ស្មា​ម្ខាង​ ​ថ្វាយបង្គំ​បាទា​ភិក្ខុ​ចាស់​ទាំងឡាយ​ ​ហើយ​អង្គុយច្រហោង​ប្រណម្យ​អញ្ជលី​ ​ពោល​ពាក្យ​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​ខ្ញុំករុណា​ចង់​ធ្វើ​កុដិ​មិន​មាន​ទាយក​ជា​ម្ចាស់​របស់​ចំពោះ​ជាទី​នៅ​នៃ​ខ្លួន​ ​ដោយ​ការ​សូម​គ្រឿងឧបករណ៍​គេ​មក​ខ្លួនឯង
ថយ | ទំព័រទី ១៩៦ | បន្ទាប់