ជាទីវាលសម្រាប់លេងក្តី ជាទីរោងប្រជុំក្តី ជាកន្លែងផ្លូវទៅមកក្តី ទីប៉ុណ្ណេះ ហៅថាទីមានហេតុទាស់ គឺទីមានសេចក្តីអន្តរាយ។
[២០៥] ដែលហៅថា ទីមិនមានឧបចារនោះ គឺបាននឹងទីដែលមិនអាចនឹងបង្វិលរទេះ បង្វិលបង្អោងជុំវិញដោយស្រួលបាន ទីប៉ុណ្ណេះ ហៅថាទីមិនមានឧបចារ។
[២០៦] ដែលហៅថា ទីមិនមានអន្តរាយនោះ គឺបាននឹងទីដែលមិនមែនជាទីអាស្រ័យនៅនៃពួកសត្វស្រមោចក្រហមក្តី មិនមែនជាទីអាស្រ័យនៅនៃពួកសត្វកណ្តៀរក្តី មិនមែនជាទីអាស្រ័យនៅនៃពួកសត្វកណ្តុរក្តី មិនមែនជាទីអាស្រ័យនៅនៃពួកសត្វពស់ក្តី មិនមែនជាទីអាស្រ័យនៅនៃពួកសត្វខ្ទួយក្តី មិនមែនជាទីអាស្រ័យនៅនៃពួកសត្វក្អែបក្តី។បេ។ មិនមែនជាកន្លែងផ្លូវទៅមកក្តី ទីប៉ុណ្ណេះ ហៅថាទីមិនមានអន្តរាយ។
[២០៧] ដែលហៅថា ទីមានឧបចារនោះ គឺបាននឹងទីដែលអាចបង្វិលរទេះ បង្វិលបង្អោងដោយជុំវិញតាមស្រួលបាន ទីប៉ុណ្ណេះ ហៅថាទីមានឧបចារ។
[២០៨] ភិក្ខុសូមបុរសក្តី គ្រឿងហត្ថកម្មនៃបុរសក្តី ។បេ។ ពន្លាកក្តី ដោយខ្លួនឯង ហៅថាសូមគ្រឿងឧបករណ៍គេមកខ្លួនឯង។