[២១៩] ភិក្ខុធ្វើកុដិមិនទាន់ស្រេចដោយខ្លួនឯង ហើយធ្វើបង្ហើយដោយខ្លួនឯង ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិមិនទាន់ស្រេចដោយខ្លួនឯង ហើយឲ្យភិក្ខុដទៃធ្វើបង្ហើយ (ភិក្ខុអ្នកប្រើ) ត្រូវអាបត្តិសង្ឃាទិសេស។ ពួកភិក្ខុដទៃធ្វើកុដិ (ឲ្យភិក្ខុរូបណា) មិនទាន់ស្រេច ហើយភិក្ខុ (រូបនោះ) ធ្វើបង្ហើយដោយខ្លួនឯង ត្រូវអាបត្តិសង្ឃាទិសេស។ ពួកភិក្ខុដទៃធ្វើកុដិ (ឲ្យភិក្ខុរូបណា) មិនទាន់ស្រេច ហើយភិក្ខុ (រូបនោះ) ឲ្យពួកភិក្ខុដទៃធ្វើបង្ហើយ ត្រូវអាបត្តិសង្ឃាទិសេស។
[២២០] ដំណើរដែលមិនត្រូវអាបត្តិនោះ គឺភិក្ខុធ្វើលេណ(១) គុហា(២) កុដិស្មៅ និងកុដិសម្រាប់ភិក្ខុដទៃ (មានឧបជ្ឈាយ៍ជាដើម) និងទីសេនាសនទាំងពួង (មានរោងឧបោសថជាដើម) វៀរលែងតែធ្វើកុដិសម្រាប់នៅរបស់ខ្លួន (ម្យ៉ាងទៀត) ដំណើរដែលមិនត្រូវអាបត្តិនោះ គឺភិក្ខុឆ្កួត និងភិក្ខុដើមបញ្ញត្តិ។

សង្ឃាទិសេសទី៦ ចប់។
(១) ទីសម្រាប់ជ្រក ល្មមនៅបាន ។ (២) ទីបិទបាំង ល្មមនៅបាន។ ពាក្យថា លេណ និងគុហា ទាំងពីរនេះ ជាវេវចន គឺពាក្យនិយាយផ្លាស់ប្តូរគ្នាបាន។