ដល់​សង្ឃ​ថា​ ​ទី​មិន​មាន​សេចក្តី​រង្កៀស​ ​មាន​ឧបចារ​។​ ​ភិក្ខុ​អ្នកធ្វើ​វិហារ​នោះ​ ​គប្បី​ចូល​ទៅ​រក​សង្ឃ​ ​ហើយ​ធ្វើ​នូវ​ចីពរ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​ថ្វាយបង្គំ​ជើង​នៃ​ភិក្ខុ​ចាស់​ទាំងឡាយ​ ​រួច​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ ​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​មាន​សេចក្តី​ប្រាថ្នា​ធ្វើ​វិហារធំ​ ​មាន​ទាយក​ជា​ម្ចាស់​ ​ចំពោះ​ជាទី​នៅ​របស់​ខ្លួន​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​នោះ​ ​សូម​សង្ឃ​សំដែង​ទីសម្រាប់​សង់​វិហារ​ឲ្យ​។​ ​ភិក្ខុ​អ្នកធ្វើ​វិហារ​ ​ត្រូវ​សូម​ជា​គំរប់​ពីរ​ដង​ផង​ ​សូម​ជា​គំរប់​បីដង​ផង​។​ ​ភិក្ខុ​អ្នក​ឈ្លាស​ប្រតិពល​ ​ត្រូវឲ្យ​សង្ឃ​ដឹង​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ពាក្យ​ខ្ញុំ​ ​ភិក្ខុ​ឈ្មោះ​នេះ​នេះ​ ​ចង់​ធ្វើ​វិហារធំ​ ​មាន​ទាយក​ជា​ម្ចាស់​ ​ចំពោះ​ជាទី​នៅ​របស់​ខ្លួន​ ​ភិក្ខុ​នោះ​សូមឲ្យ​សង្ឃ​សំដែង​ទីសម្រាប់​សង់​វិហារ​ឲ្យ​។​ ​បើ​ការសំដែង​ទីសម្រាប់​សង់​វិហារ​មានកាល​ដ៏​គួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​សំដែង​ទីសម្រាប់​ធ្វើ​វិហារ​របស់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​ពាក្យ​នេះ​ជា​ពាក្យ​សម្រាប់​ញុំាង​សង្ឃ​ឲ្យដឹង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ពាក្យ​ខ្ញុំ​ ​ភិក្ខុ​ឈ្មោះ​នេះ​នេះ​ ​ចង់​ធ្វើ​វិហារធំ​ ​មាន​ទាយក​ជា​ម្ចាស់​ ​ចំពោះ​ជាទី​នៅ​របស់​ខ្លួន​ ​ភិក្ខុ​នោះ​សូម​សង្ឃ​សំដែង​ទីសម្រាប់​ធ្វើ​វិហារ​ឲ្យ​។​ ​ព្រះសង្ឃ​សំដែង​ទីសម្រាប់​ធ្វើ​វិហារ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​។​
ថយ | ទំព័រទី ២២៨ | បន្ទាប់