បើ​ភិក្ខុ​មិនទៅ​ដោយខ្លួនឯង​ក្តី​ ​មិន​បញ្ជូន​បម្រើ​ឲ្យ​ទៅ​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ធ្វើ​វិហារ​ឲ្យ​ខ្ញុំ​ ​ហើយ​ចៀសចេញ​ទៅ​ ​តែ​ភិក្ខុ​នោះ​បាន​ពន្យល់​ថា​ ​វិហារ​នោះ​ ​គួរ​ជា​វិហារ​ដែល​សង្ឃ​បាន​សំដែង​ទី​ឲ្យ​ផង​ ​មិន​មាន​សេចក្តី​រង្កៀស​ផង​ ​មាន​ទី​ឧបចារ​ផង​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ធ្វើ​វិហារ​ឲ្យ​ភិក្ខុ​នោះ​ ​ជា​វិហារ​ដែល​សង្ឃ​បាន​សំដែង​ទី​ឲ្យ​ ​តែ​ប្រកបដោយ​សេចក្តី​រង្កៀស​ ​មិន​មាន​ទី​ឧបចារ​។​ ​ភិក្ខុ​នោះ​ ​ឮដំណឹង​ថា​ ​បានឮ​ថា​ ​គេ​ធ្វើ​វិហារ​ឲ្យ​អាត្មាអញ​ ​ជា​វិហារ​ដែល​សង្ឃ​បាន​សំដែង​ទី​ឲ្យ​ ​ដែល​ប្រកបដោយ​សេច​ក្តី​រង្គៀ​ស​ ​មិន​មាន​ទី​ឧបចារ​។​ ​ភិក្ខុ​នោះ​គប្បី​ទៅ​ដោយខ្លួនឯង​ ​ឬ​ប្រើ​បម្រើ​ឲ្យ​ទៅ​ដោយ​ពាក្យ​ថា​ ​វិហារ​នោះ​ ​គួរ​ជា​វិហារ​មិន​មាន​សេចក្តី​រង្កៀស​ផង​ ​មាន​ទី​ឧបចារ​ផង​។​បេ​។​ ​គួរ​ជា​វិហារ​មិន​មាន​សេចក្តី​រង្កៀស​។​បេ​។​ ​គួរ​ជា​វិហារ​មាន​ទី​ឧបចារ​។​បេ​។​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
 ​[​២៣៤​]​ ​ភិក្ខុ​បង្គាប់​ពួក​ភិក្ខុ​ផងគ្នា​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ធ្វើ​វិហារ​ឲ្យ​ខ្ញុំ​ ​ហើយ​ចៀសចេញ​ទៅ​ ​តែ​បាន​ពន្យល់​ថា​ ​វិហារ​នោះ​ ​គួរ​ជា​វិហារ​ដែល​សង្ឃ​សំដែង​ទី​ឲ្យ​ផង​ ​មិន​ប្រកបដោយ​សេចក្តី​រង្កៀស​ផង​ ​មាន​ឧបចារ​ផង​ ​ភិក្ខុ​ទាំងឡាយ​ក៏​ធ្វើ​វិហារ​ឲ្យ​ភិក្ខុ​នោះ​ ​ជា​វិហារ​ដែល​សង្ឃ​មិនបាន​សំដែង​ទី​ឲ្យ​ ​ប្រកបដោយ​សេចក្តី​រង្កៀស​ ​មិន​មាន​ទី​ឧបចារ​។​ ​(​ភិក្ខុ​ទាំងឡាយ​អ្នកធ្វើ​)​ ​ត្រូវអាបត្តិ​ទុក្កដ​បី​។​បេ​។​ ​ប្រកបដោយ​សេចក្តី​រង្កៀស​
ថយ | ទំព័រទី ២៣៥ | បន្ទាប់