មិនឲ្យវិហារនោះដល់ភិក្ខុដទៃទេ ឬមិនឲ្យគេរុះរើធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ និងសង្ឃាទិសេស។បេ។ ប្រកបដោយសេចក្តីរង្កៀស តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។បេ។ មិនប្រកបដោយសេចក្តីរង្កៀស តែមិនមានឧបចារ ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។បេ។ មិនមានសេចក្តីរង្កៀស មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ ហើយចៀសចេញទៅ។ ភិក្ខុទាំងឡាយក៏ធ្វើវិហារឲ្យភិក្ខុនោះ ជាវិហារដែលសង្ឃបានសំដែងទីឲ្យ តែប្រកបដោយសេចក្តីរង្កៀស មិនមានទីឧបចារ។ បើភិក្ខុនោះមកដល់ ក្នុងពេលដែលវិហារមិនទាន់ហើយ។ ភិក្ខុនោះ គប្បីឲ្យវិហារនោះទៅភិក្ខុដទៃ ឬរុះរើធ្វើជាថ្មីទៀត។ បើភិក្ខុនោះ មិនឲ្យវិហារនោះទៅភិក្ខុដទៃ មិនឲ្យគេរុះរើធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ។បេ។ ប្រកបដោយសេចក្តីរង្កៀស តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស តែមិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស មានទីឧបចារ មិនត្រូវអាបត្តិឡើយ។