(​ចំរើន​តេជោកសិណ​)​ ​ហើយ​មាន​ម្រាមដៃ​ដ៏​ភ្លឺរុងរឿង​ ​ដើរទៅ​ក្នុង​ទី​ខាង​មុ​ខៗ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​ដើរទៅ​អំពី​ខាង​ក្រោយ​ៗ​នៃ​ព្រះ​ទព្វ​មល្ល​បុត្ត​ដោយ​ពន្លឺ​នោះ​ឯង​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​រៀបចំ​ក្រាល​សេនាសន​ដល់​ភិក្ខុ​ទាំងឡាយ​នោះ​ដោយ​របៀប​យ៉ាងនេះ​គឺ​ ​នេះ​គ្រែ​ ​នេះ​តាំង​ ​នេះ​ពូក​ ​នេះ​ខ្នើយ​ ​នេះ​ទីសម្រាប់​ដោះទុក្ខសត្វ​ធំ​ ​នេះ​ទីសម្រាប់​ដោះទុក្ខសត្វ​តូច​ ​នេះ​ទឹក​សម្រាប់​ផឹក​ ​នេះ​ទឹក​សម្រាប់​ប្រើប្រាស់​ ​នេះ​ឈើច្រត់​ ​នេះ​ទី​ក​តិក​សញ្ញា​របស់​សង្ឃ​ ​ពេលនេះ​ត្រូវ​អ្នក​ទាំងឡាយ​ចូល​ ​ពេលនេះ​ត្រូវ​អ្នក​ទាំងឡាយ​ចេញ​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​រៀបចំ​សេនាសន​យ៉ាងនេះ​ដល់​ភិក្ខុ​ទាំងឡាយ​នោះ​ ​ហើយក៏​និមន្ត​ត្រឡប់​មក​វត្ត​វេឡុ​វន​វិញ​។​
 ​[​២៤២​]​ ​សម័យ​នោះ​ឯង​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​(​១​)​ ​ភិក្ខុ​ទាំងឡាយ​ ​ជា​អ្នកបួស​ថ្មី​ផង​ ​មានបុណ្យ​តិច​ផង​ ​សេនាសន​ទាំងឡាយ​ឯណា​ដែល​ថោកទាប​ ​ជា​សេនាសន​របស់​សង្ឃ​ ​សេនាសន​ទាំងឡាយ​នោះ​តែង​បាន​មក​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ ​ទាំង​ភត្ត​ណា​ដែល​ថោកទាប​ ​ក៏​តែង​បាន​មក​ភិក្ខុ​ទាំងពីរ​រូប​នោះ​ដែរ​។​ ​សម័យ​នោះ​ឯង​ ​មនុស្ស​ទាំងឡាយ​
​(​១​)​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ទាំងពីរ​រូប​នេះ​ ​ជា​មេ​ពួ​ក​មួយ​ៗ​ ​រាប់បញ្ចូល​ក្នុង​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ប៉ុន្តែ​ភិក្ខុ​ពីរ​រូប​នេះ​ ​ជា​មនុស្ស​រឹងត្អឹង​ ​ក្លៀវក្លា​ជាងគេ​ ​។​
ថយ | ទំព័រទី ២៤៥ | បន្ទាប់