ចោទភិក្ខុផងគ្នាដោយអាបត្តិបារាជិកមិនមានមូល ដោយបំណងថា អញត្រូវធ្វើដូចម្តេចឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌(១) នេះបាន លុះសម័យខាងក្រោយតពីនោះមក ទោះគេសាកសួរក្តី គេមិនសាកសួរក្តី អធិករណ៍នោះប្រាកដជាគ្មានមូល ភិក្ខុអ្នកចោទនោះ ក៏ប្តេជ្ញាទោស (ដោយខ្លួនឯង) ត្រូវអាបត្តិសង្ឃាទិសេស។
[២៤៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទខាងដើមរួចហើយ។ ត្រង់ពាក្យថា មានសេចក្តីក្រោធប្រទូស្ត អធិប្បាយថា ខឹង អន់ចិត្ត មិនត្រេកអរ មានចិត្តគឺទោសខ្ទំាងខ្ទប់ មានចិត្តចង្អៀតចង្អល់។ ត្រង់ពាក្យថា មានចិត្តអាក់អន់ គឺមានចិត្តមិនរីករាយ ព្រោះសេចក្តីខឹងនោះផង ព្រោះទោសនោះផង ព្រោះសេចក្តីអន់ចិត្តនោះផង ព្រោះសេចក្តីមិនត្រេកអរនោះផង។ ដែលហៅថា មិនមានមូល គឺមិនឃើញ មិនឮ មិនរង្កៀស។ ត្រង់ពាក្យថា ដោយអាបត្តិបារាជិក គឺបណ្តាអាបត្តិបារាជិកទាំង៤ អាបត្តិបារាជិកណាមួយ។ ត្រង់ពាក្យថា ចោទ គឺចោទខ្លួនឯងក្តី ឲ្យអ្នកដទៃចោទក្តី។ ពាក្យថា អញត្រូវធ្វើដូចម្តេច ឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌នេះបាន អធិប្បាយថា អញគប្បីឲ្យភិក្ខុនោះឃ្លាតចាកភិក្ខុភាព ឃ្លាតចាកសមណធម៌ ឃ្លាតចាកកងសីល ឃ្លាតចាកតបោគុណ(២) ។

(១) សាសនព្រហ្មចារី ។ (២) ក្នុងអភិធានប្បទីបិកាសូចិ មានវិគ្រោះថា “គុណធម៌ជាគ្រឿងដុតកិលេសឲ្យរីងស្ងួតទៅ”។