[២៤៧] ត្រង់ពាក្យថា លុះសម័យខាងក្រោយតពីនោះមក សេចក្តីថា (រូបភិក្ខុនោះ) ចោទគេក្នុងខណៈណា ក្នុងខណៈនោះ ស្របក់នោះ ពេលនោះកន្លងទៅ។ ត្រង់ពាក្យថា ទោះគេសាកសួរក្តី សេចក្តីថា (រូបភិក្ខុនោះ) គេចោទដោយវត្ថុណា គេសាកសួរក្នុងវត្ថុនោះក្តី។ ត្រង់ពាក្យថា គេមិនសាកសួរក្តី សេចក្តីថា ឥតមានអ្នកណាមួយសាកសួរ។
[២៤៨] ដែលហៅថា អធិករណៈៗ នោះមាន៤យ៉ាងគឺ វិវាទាធិករណៈ១ អនុវាទាធិករណៈ១ អាបត្តាធិករណៈ១ កិច្ចាធិករណៈ១។
[២៤៩] ត្រង់ពាក្យថា ភិក្ខុអ្នកចោទនោះ ក៏ប្តេជ្ញាទោស (ដោយខ្លួនឯង) សេចក្តីថា អញពោលពាក្យទទេ អញពោលពាក្យព្រាង អញពោលពាក្យមិនពិត អញមិនដឹងហើយពោល។ ត្រង់ពាក្យថា អាបត្តិសង្ឃាទិសេស មានអធិប្បាយក្នុងសង្ឃាទិសេសសិក្ខាបទទី១រួចហើយ។
[២៥០] ភិក្ខុកាលត្រូវអាបត្តិបារាជិក តែភិក្ខុអ្នកចោទនោះមិនឃើញទេ បើភិក្ខុអ្នកចោទនោះ ចោទភិក្ខុនោះថា ខ្ញុំបានឃើញអ្នកឯងត្រូវអាបត្តិបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធ ជាសក្យបុត្តទេ ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ (ភិក្ខុចោទដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេស