គ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ តែភិក្ខុអ្នកចោទនោះមិនបានឮ បើភិក្ខុអ្នកចោទ ចោទភិក្ខុនោះថា ខ្ញុំបានឮថាអ្នកឯងត្រូវបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធ ជាសក្យបុត្តទេ ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ (ភិក្ខុចោទដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ តែភិក្ខុអ្នកចោទនោះមិនមានសេចក្តីរង្កៀស បើភិក្ខុអ្នកចោទ ចោទភិក្ខុនោះថា ខ្ញុំមានសេចក្តីរង្កៀសថា អ្នកឯងត្រូវបារាជិកហើយ អ្នកឯងមិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្តទេ ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។
[២៥១] ភិក្ខុកាលត្រូវអាបត្តិបារាជិក តែភិក្ខុអ្នកចោទនោះមិនឃើញ បើ (ភិក្ខុអ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវបារាជិកហើយ ខ្ញុំបានឃើញហើយផង បានឮផង។បេ។ (ភិក្ខុចោទគេដូច្នេះ) ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗម៉ាត់។ ភិក្ខុកាលត្រូវអាបត្តិបារាជិក តែភិក្ខុអ្នកចោទនោះមិនឃើញ បើ (ភិក្ខុអ្នកចោទនោះ) ចោទភិក្ខុនោះថា អ្នកឯងត្រូវបារាជិកហើយ ខ្ញុំបានឃើញហើយផង