មាន​ចំណែក​ដូចគ្នានឹង​អាប​ត្តា​ធិ​ករណ៍​ក៏​មាន​ ​មាន​ចំណែក​ផ្សេង​អំពី​គ្នា​ក៏​មាន​។​ ​(​សួរ​ថា​)​ ​អាប​ត្តា​ធិ​ករណ៍​មាន​ចំណែក​ផ្សេងគ្នា​អំពី​អាប​ត្តា​ធិ​ករណ៍​នោះ​ដូចម្តេច​។​ ​(​ប្រាប់​ថា​)​ ​មេថុនធម្ម​(​១​)​ ​បារាជិកាបត្តិ​មាន​ចំណែក​ផ្សេងគ្នា​អំពី​អទិន្នាទាន​(​២​)​ ​បារាជិកាបត្តិ​ ​មនុស្ស​វិគ្គហ​(​៣​)​ ​បារាជិកាបត្តិ​ ​និង​ឧត្តរិមនុស្ស​ធម្ម​(​៤​)​ ​បារាជិកាបត្តិ​ ​អទិន្នាទាន​បារាជិកាបត្តិ​ ​មាន​ចំណែក​ផ្សេងគ្នា​អំពី​មនុស្ស​វិគ្គហ​បារាជិកាបត្តិ​ ​ឧត្តរិមនុស្ស​ធម្ម​បារាជិកាបត្តិ​ ​និង​មេថុនធម្ម​បារាជិកាបត្តិ​ ​មនុស្ស​វិគ្គហ​បារាជិកាបត្តិ​ ​មាន​ចំណែក​ផ្សេងគ្នា​អំពី​ឧត្តរិមនុស្ស​ធម្ម​បារាជិកាបត្តិ​ ​មេថុនធម្ម​បារាជិកាបត្តិ​ ​និង​អទិន្នាទាន​បារាជិកាបត្តិ​ ​ឧត្តរិមនុស្ស​ធម្ម​បារាជិកាបត្តិ​ ​មាន​ចំណែក​ផ្សេងគ្នា​អំពី​មេថុនធម្ម​បារាជិកាបត្តិ​ ​អទិន្នាទាន​បារាជិកាបត្តិ​ ​និង​មនុស្ស​វិគ្គហ​បារាជិកាបត្តិ​។​ ​អាប​ត្តា​ធិ​ករណ៍​យ៉ាងនេះ​ ​(​ហៅថា​)​ ​មាន​ចំណែក​ផ្សេងគ្នា​អំពី​អាប​ត្តា​ធិ​ករណ៍​។​ ​(​សួរ​ថា​)​ ​អាប​ត្តា​ធិ​ករណ៍​មាន​ចំណែក​ដូចគ្នានឹង​អាប​ត្តា​ធិ​ករណ៍​នោះ​ដូចម្តេច​។​ ​
​(​១​)​ ​ត្រូវអាបត្តិ​បារាជិក​ព្រោះ​សេព​មេថុនធម្ម​ ​។​ ​(​២​)​ ​ត្រូវអាបត្តិ​បារាជិក​ ​ព្រោះ​លួច​ទ្រព្យ​គេ​មា​នដ​ម្លៃ​តាំងពី៥មាសក​ឡើង​ទៅ​ ​។​ ​(​៣​)​ ​ត្រូវអាបត្តិ​បារាជិក​ ​ព្រោះ​សម្លាប់​មនុស្ស​ ​។​ ​(​៤​)​ ​ត្រូវអាបត្តិ​បារាជិក​ ​ព្រោះ​អួត​គុណវិសេស​ដែល​មិន​មាន​ក្នុង​ខ្លួន​ ​។​
ថយ | ទំព័រទី ២៧៧ | បន្ទាប់