[២៨៥] ភិក្ខុត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេស ថាជាអាបត្តិសង្ឃាទិសេសមែន តែបើក្លែងចោទភិក្ខុនោះដោយអាបត្តិបារាជិកវិញថា អ្នកឯងមិនមែនជាសមណៈ អ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្ត ឧបោសថកម្មក្តី បវារណាកម្មក្តី សង្ឃកម្មក្តី ជាមួយនឹងអ្នកឯងគ្មានទេ ឯអធិករណៈយ៉ាងនេះ ក៏ឈ្មោះថាចំណែកដទៃនៃអាបត្តាធិករណៈ ទាំងលេស(១) សោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។ ភិក្ខុត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេស ថាជាអាបត្តិថុល្លច្ច័យវិញ តែបើក្លែងចោទភិក្ខុនោះដោយអាបត្តិបារាជិកថា អ្នកឯងមិនមែនជាសមណៈ។បេ។ ឯអធិករណៈយ៉ាងនេះ ក៏ឈ្មោះថាចំណែកដទៃនៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។ ភិក្ខុត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុអ្នកចោទក៏បានឃើញ និងមានសេចក្តីយល់ក្នុងអាបត្តិសង្ឃាទិសេសថាជាអាបត្តិបាចិត្តិយវិញ តែបើក្លែងចោទភិក្ខុនោះដោយអាបត្តិបារាជិកថា អ្នកឯងមិនមែនជាសមណៈ។បេ។ ឯអធិករណៈយ៉ាងនេះ ក៏ឈ្មោះថាចំណែកដទៃ
(១) លិសធាតុ ក្នុងអត្ថថា តិចតួច គឺការជាបន្ទាប់បន្សំ ។