ថា​ជា​អាបត្តិ​បាដិទេសនីយ​ទៅវិញ​។​បេ​។​ ​មាន​សេចក្តី​យល់​ក្នុង​អាបត្តិ​ទុព្ភាសិត​ថា​ជា​អាបត្តិ​ទុក្កដ​ទៅវិញ​ ​បើ​ឲ្យ​អ្នកដទៃ​ចោទ​ភិក្ខុ​នោះ​ដោយ​អាបត្តិ​បារាជិក​ថា​ ​អ្នកឯង​មិនមែន​ជា​សមណៈ​ ​អ្នកឯង​មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុត្ត​ ​ឧបោសថកម្ម​ក្តី​ ​បវារណា​កម្ម​ក្តី​ ​សង្ឃកម្ម​ក្តី​ ​ជាមួយនឹង​អ្នកឯង​គ្មាន​ទេ​ ​សូម្បី​អធិករណៈ​យ៉ាងនេះ​ ​ក៏​ឈ្មោះថា​ចំណែក​ដទៃ​នៃ​អាប​ត្តា​ធិ​ក​រណៈ​ ​ទាំង​លេស​សោត​ ​ភិក្ខុ​នោះ​ក៏​នៅ​ប្រកាន់​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​វាចា​។​
 ​[​២៨៩​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​អ្នកចោទ​មាន​សេចក្តី​សំគាល់​ពិត​ ​ហើយ​ចោទ​ឯង​ ​ឬ​ឲ្យ​អ្នកដទៃ​ចោទ​ ​ដល់​ភិក្ខុ​ខូច​ស្មារតី​ ​ដល់​ភិក្ខុ​អាទិកម្មិក​។​

​សង្ឃាទិសេស​ទី៩​ ​ចប់​។​

ថយ | ទំព័រទី ២៩០ | បន្ទាប់