ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​តិះដៀល​ថា​ ​នែ​មោឃបុរស​ ​មិន​សមគួរ​សោះ​។​បេ​។​ ​មោឃបុរស​ ​ហេតុ​ម្តេច​ហ្ន៎​ ​បាន​ជា​អ្នកឯង​ខំព្យាយាម​ទំ​លាយ​សង្ឃ​ ​ទំ​លាយ​ចក្រ​ ​នែ​មោឃបុរស​ ​អំពើ​ដែល​អ្នកឯង​ធ្វើ​នេះ​ ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ព្យាយាម​ដើម្បី​ទំ​លាយ​សង្ឃ​ដ៏​ព្រមព្រៀង​គ្នា​ ​ឬ​ប្រកាន់​ផ្គង​ឡើង​នូវ​អធិករណៈ​ ​ដែល​ដឹកនាំ​ឲ្យ​សង្ឃ​បែកគ្នា​ហើយ​តាំងនៅ​ ​ភិក្ខុ​ទាំងឡាយ​ត្រូវ​ពោល​ ​(​ហាម​)​ ​ភិក្ខុ​នោះ​ដោយ​ពាក្យ​យ៉ាងនេះ​ថា​ ​លោកម្ចាស់​កុំ​ព្យាយាម​ដើម្បី​បំបែក​សង្ឃ​ដែល​ព្រមព្រៀង​គ្នា​ឡើយ​ ​ឬ​ប្រកាន់​ផ្គង​ឡើង​នូវ​អធិករណៈ​ ​ដែល​ដឹកនាំ​ឲ្យ​សង្ឃ​បែកគ្នា​ហើយ​តាំងនៅ​ ​សូម​លោកម្ចាស់​ព្រមព្រៀង​ជាមួយនឹង​សង្ឃ​ទៅ​ ​ព្រោះថា​ ​ព្រះសង្ឃ​ព្រមព្រៀង​គ្នា​ ​រីករាយ​រកគ្នា​ ​មិន​វិវាទគ្នា​ ​មាន​ឧទ្ទេស​ជាមួយគ្នា​ ​តែង​នៅជា​សុខសប្បាយ​។​ ​ភិក្ខុ​នោះ​ ​កាល​ភិក្ខុ​ទាំងឡាយ​ពោល​ ​(​ហាម​)​ ​យ៉ាងនេះ​ហើយ​ ​នៅ​ប្រកាន់​លទ្ធិ​យ៉ាងនោះ​ដដែល​ ​ភិក្ខុ​នោះ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​(​ពោល​ប្រដៅ​ហាមប្រាម​)​ ​ជា​កំណត់​បីដង​ ​ដើម្បីឲ្យ​លះបង់​សង្ឃភេទ​កម្ម​នោះ​។​ ​កាលបើ​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ២៩៧ | បន្ទាប់