ទាំងឡាយ​ចាប់​ទាញ​មកកាន់​កណ្តាល​ជំនុំ​សង្ឃ​ ​ហើយ​ពោល​ ​(​ហាម​)​ថា​ ​លោកម្ចាស់​ ​កុំ​ព្យាយាម​ដើម្បី​បំបែក​សង្ឃ​ដ៏​ព្រមព្រៀង​គ្នា​ ​ឬ​ប្រកាន់​ផ្គង​ឡើង​នូវ​អធិករណៈ​ដែល​ដឹកនាំ​ឲ្យ​សង្ឃ​បែកគ្នា​ឡើយ​ ​សូមឲ្យ​លោកម្ចាស់​ព្រមព្រៀង​ជាមួយនឹង​សង្ឃ​ទៅ​ ​ព្រោះ​សង្ឃ​ព្រមព្រៀង​គ្នា​ ​រីករាយ​រកគ្នា​ ​មិន​វិវាទគ្នា​ ​មាន​ឧទ្ទេស​ជាមួយគ្នា​ ​តែង​នៅជា​សុខសប្បាយ​។​ ​ភិក្ខុ​ទាំងឡាយ​ត្រូវ​ពោល​ ​(​ហាម​)​ ​ភិក្ខុ​ជា​អ្នក​បំបែក​សង្ឃ​នោះ​ ​ជា​គំរប់​ពីរ​ដង​ផង​ ​ត្រូវ​ពោល​ ​(​ហាម​)​ ​ជា​គំរប់​បីដង​ផង​។​ ​បើ​ភិក្ខុ​នោះ​លះបង់​បាន​ ​ការ​លះបង់​បាន​នេះ​ ​ជា​ការ​ប្រពៃ​ ​បើ​មិន​លះបង់​ទេ​ ​ភិក្ខុ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២៩៦​]​ ​ភិក្ខុ​ទាំងឡាយ​គប្បី​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ដល់​ភិក្ខុ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សូ​ត្រ​សម​នុ​ភា​សន​កម្ម​យ៉ាងនេះ​ ​គឺ​ភិក្ខុ​ដែល​ឆ្លៀវឆ្លាស​ ​អង់អាច​ ​គប្បី​ប្រកាស​ឲ្យ​សង្ឃ​ដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ពាក្យ​ខ្ញុំ​ ​ភិក្ខុ​នេះ​ ​មានឈ្មោះ​នេះ​ ​ព្យាយាម​ដើម្បី​បំបែក​សង្ឃ​ដ៏​ព្រមព្រៀង​គ្នា​។​ ​ភិក្ខុ​នោះ​មិន​លះបង់​រឿង​នោះ​ទេ​។​ ​បើ​កម្ម​មានកាល​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​
ថយ | ទំព័រទី ៣០០ | បន្ទាប់