លោកម្ចាស់​អង្គ​នោះ​ត្រូវ​ពោល​ឡើង​។​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​ព្រះសង្ឃ​បាន​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ហើយ​ ​ដើម្បីឲ្យ​លះបង់​រឿង​នោះ​។​ ​សម​នុ​ភា​សន​កម្ម​នេះ​ ​សមគួរ​ដល់​សង្ឃ​ ​ហេតុ​នោះ​ព្រះសង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​ពាក្យ​នេះ​ដោយ​កិរិយា​ស្ងៀម​នៅ​យ៉ាងនេះ​។​
 [​២៩៧​]​ ​(​កាល​សង្ឃ​)​សូត្រ​ញត្តិ​ចប់​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​ទុក្កដ​ ​(​កាល​សង្ឃ​)​ ​សូត្រ​កម្មវាចា​ពីរ​ដង​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​(​កាល​សង្ឃ​)​ ​សូត្រ​កម្មវាចា​ចប់​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​កាលបើ​ភិក្ខុ​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​ ​ឯ​អាបត្តិ​ទុក្កដ​ដែល​ភិក្ខុ​នោះ​ត្រូវ​ក្នុង​ខណៈ​ចប់​ញត្តិ​ក្តី​ ​និង​អាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ដែល​ភិក្ខុ​នោះ​ត្រូវ​ក្នុង​ខណៈ​ចប់​កម្មវាចា​ជា​គំរប់​ពីរ​ដង​ក្តី​ ​ក៏​តែង​រំងាប់​ទៅ​ឯង​។​ ​ពាក្យ​ថា​ ​អាបត្តិ​សង្ឃាទិសេស​ ​មាន​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១សង្ឃាទិសេស​ខាងដើម​មក​ហើយ​។​
 [​២៩៨​]​ ​ភិក្ខុ​មាន​សេចក្តី​សំគាល់​ក្នុង​កម្ម​ដែល​សង្ឃ​ធ្វើ​ត្រូវ​តាម​ធម៌​ ​ថា​កម្ម​ធ្វើ​ត្រូវ​តាម​ធម៌​ ​តែ​មិន​លះបង់​ ​(​សង្ឃភេទ​កម្ម​នោះ​)​ ​ភិក្ខុ​នោះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ក្នុង​កម្ម​
ថយ | ទំព័រទី ៣០២ | បន្ទាប់