[៣០១] ត្រង់ពាក្យថា ភិក្ខុនោះឯង គឺភិក្ខុជាអ្នកបំបែកសង្ឃនោះ។ ពាក្យថា ភិក្ខុទាំងឡាយ បានដល់ពួកភិក្ខុដទៃ។ ពាក្យថា ជាអ្នកប្រព្រឹត្តតាម គឺភិក្ខុអ្នកបំបែកសង្ឃយល់ឃើញ ត្រូវចិត្ត គាប់ចិត្តកម្មណា ភិក្ខុទាំងនោះក៏យល់តាម ត្រូវចិត្តតាម គាប់ចិត្តតាមនូវកម្មនោះដែរ។ ពាក្យថា ជាអ្នកពោលប្រកាន់ពួក គឺតាំងនៅក្នុងសេចក្តីសរសើរនូវភិក្ខុជាអ្នកបំបែកសង្ឃនោះផង ក្នុងពួកនៃភិក្ខុនោះផង។ ពាក្យថា មួយរូបក្តី ពីររូបក្តី បីរូបក្តី គឺភិក្ខុមួយរូបក្តី ពីររូបក្តី បីរូបក្តី ភិក្ខុទាំងនោះពោលនឹងភិក្ខុទាំងឡាយយ៉ាងនេះថា នែលោកម្ចាស់ទាំងឡាយ លោកកុំពោលពាក្យបន្តិចបន្តួចនឹងភិក្ខុនេះ ភិក្ខុនេះ ជាអ្នកពោលត្រូវតាមធម៌ផង ភិក្ខុនេះជាអ្នកពោលត្រូវតាមវិន័យផង ម្យ៉ាងទៀត ភិក្ខុនេះកាន់យកសេចក្តីពេញចិត្ត និងសេចក្តីគាប់ចិត្តរបស់ពួកយើងហើយ ទើបពោល លោកដឹង (សេចក្តីពេញចិត្តជាដើម) របស់ពួកយើងហើយ ទើបពោល អំពើដែលលោកធ្វើនេះ ក៏សមគួរដល់ពួកយើង។
[៣០២] ពាក្យថា ភិក្ខុទាំងនោះ គឺពួកភិក្ខុអ្នកប្រព្រឹត្តតាមអម្បាលនោះឯង។ ពាក្យថា ភិក្ខុទាំងឡាយ បានដល់ភិក្ខុឯទៀត (ក្រៅពីសង្ឃភេទកភិក្ខុនោះ)។ ពួកភិក្ខុដែលបានឃើញ បានឮ គប្បីពោលថា នែលោកម្ចាស់ទាំងឡាយ លោកកុំពោលយ៉ាងហ្នឹង