សូម​លោកម្ចាស់​អង្គ​នោះ​ស្ងៀម​នៅ​ ​មិន​សមគួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​សូម​លោកម្ចាស់​អង្គ​នោះ​ពោល​ឡើង​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ជា​គំរប់​បីដង​ផង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ពាក្យ​របស់ខ្ញុំ​ ​ភិក្ខុ​មានឈ្មោះ​នេះ​ផង​ ​ឈ្មោះ​នេះ​ផង​ ​ជា​អ្នក​ប្រព្រឹត្ត​តាម​ភិក្ខុ​មានឈ្មោះ​នេះ​ ​ជា​អ្នក​ព្យាយាម​ដើម្បី​បំបែក​សង្ឃ​ ​ជា​អ្នកពោល​ប្រកាន់ពួក​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​មិន​លះបង់​នូវ​រឿង​នោះ​ទេ​។​ ​ព្រះសង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ហាម​ភិក្ខុ​មានឈ្មោះ​នេះ​ផង​ ​ឈ្មោះ​នេះ​ផង​ ​ដើម្បីឲ្យ​លះបង់​នូវ​រឿង​នោះ​។​ ​ការ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ហាម​ភិក្ខុ​មានឈ្មោះ​នេះ​ផង​ ​ឈ្មោះ​នេះ​ផង​ ​ដើម្បីឲ្យ​លះបង់​នូវ​រឿង​នោះ​ ​សមគួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​សូម​លោកម្ចាស់​អង្គ​នោះ​ស្ងៀម​នៅ​ ​មិន​សមគួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​សូម​លោកម្ចាស់​អង្គ​នោះ​ពោល​ឡើង​។​ ​ភិក្ខុ​មានឈ្មោះ​នេះ​ផង​ ​ឈ្មោះ​នេះ​ផង​ ​គឺ​ព្រះសង្ឃ​បាន​សូ​ត្រ​សម​នុ​ភា​សន​កម្ម​រួចហើយ​ ​ដើម្បីឲ្យ​លះបង់​នូវ​រឿង​នោះ​។​ ​(​សម​នុ​ភា​សន​កម្ម​នោះ​)​ ​សមគួរ​ដល់​សង្ឃ​ ​ហេតុ​នោះ​ ​ព្រះសង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​កិរិយា​ស្ងៀម​នៅ​យ៉ាងនេះ​។​
ថយ | ទំព័រទី ៣១០ | បន្ទាប់