គាប់ចិត្ត​ដល់​លោកម្ចាស់​អង្គ​ណា​ ​សូម​លោកម្ចាស់​អង្គ​នោះ​ស្ងៀម​នៅ​ ​មិន​គាប់ចិត្ត​ដល់​លោកម្ចាស់​អង្គ​ណា​ ​សូម​លោកម្ចាស់​អង្គ​នោះ​ពោល​ឡើង​។​ ​ភិក្ខុ​មានឈ្មោះ​នេះ​ ​គឺ​ព្រះសង្ឃ​បាន​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ហើយ​ ​ដើម្បីឲ្យ​លះបង់​រឿង​នោះ​។​ ​សម​នុ​ភា​សន​កម្ម​នោះ​ ​គាប់ចិត្ត​ដល់​ព្រះសង្ឃ​ ​ហេតុ​នោះ​ ​ព្រះសង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​កិរិយា​ស្ងៀម​នៅ​យ៉ាងនេះ​។​
 [​៣១១​]​ ​(​កាល​សង្ឃ​)​ ​សូត្រ​ញត្តិ​ចប់​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​ទុក្កដ​ ​(​កាល​សង្ឃ​)​ ​សូត្រ​កម្មវាចា​ពីរ​ដង​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​(​កាល​សង្ឃ​)​ ​សូត្រ​កម្មវាចា​ចប់​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​កាលបើ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​ ​ឯ​អាបត្តិ​ទុក្កដ​ដែល​ ​ភិក្ខុ​នោះ​ត្រូវ​ក្នុង​ខណៈ​ចប់​ញត្តិ​ក្តី​ ​និង​អាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ដែល​ភិក្ខុ​នោះ​ត្រូវ​ក្នុង​ខណៈ​ចប់​កម្មវាចា​ពីរ​ដង​ក្តី​ ​ក៏​តែង​រំងាប់​ទៅ​ឯង​។​ ​ពាក្យ​ថា​ ​អាបត្តិ​សង្ឃាទិសេស​ ​មាន​អធិប្បាយ​ពិស្តារ​ក្នុង​សិក្ខាបទ​ខាងដើម​រួចហើយ​។​
 [​៣១២​]​ ​ភិក្ខុ​មាន​សេចក្តី​សំគាល់​ក្នុង​កម្ម​ដែល​ប្រកបដោយ​ធម៌​ថា​ ​កម្ម​ប្រកបដោយ​ធម៌​ ​តែ​មិន​លះបង់​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ក្នុង​កម្ម​ដែល​ប្រកបដោយ​ធម៌​
ថយ | ទំព័រទី ៣២០ | បន្ទាប់