មិន​លះបង់​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ដែរ​។​ ​ភិក្ខុ​មាន​សេចក្តី​សំគាល់​ក្នុង​កម្ម​ប្រកបដោយ​ធម៌​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​មិន​លះបង់​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​មាន​សេចក្តី​សំគាល់​ក្នុង​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ថា​កម្ម​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ក្នុង​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​មាន​សេចក្តី​សំគាល់​ក្នុង​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ថា​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​ដែរ​។​
 ​[​៣១៣​]​ ​អាបត្តិ​ ​មិន​មានដល់​ភិក្ខុ​ដែល​សង្ឃ​មិនទាន់​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​ដល់​ភិក្ខុ​លះបង់​ស្រឡះ​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ជា​អាទិកម្មិក​។​

​សង្ឃាទិសេស​ទី១២​ ​ចប់​។​

ថយ | ទំព័រទី ៣២១ | បន្ទាប់