លេងអង្គញ់​ខ្លះ​ ​លេង​ផ្លុំប៉ី​ស្លឹក​ខ្លះ​ ​លេង​កូន​នង្គ័ល​ខ្លះ​ ​លេង​ដាំដូង​ខ្លះ​ ​លេង​កង្ហារ​ខ្លះ​ ​លេង​វាល់​ដីខ្សាច់​ ​(​បាយឡុកបាយឡ​)​ ​ខ្លះ​ ​លេង​ដោយ​រថ​តូច​ខ្លះ​ ​លេង​ដោយ​ធ្នូ​តូច​ខ្លះ​ ​លេង​សរសេរ​អក្សរ​ខ្យល់​ឲ្យ​ទាយ​ខ្លះ​ ​លេង​ទាយ​ចិត្ត​ ​(​ស្តេច​ចង់​)​ ​ខ្លះ​ ​លេង​កំប្លែង​ត្រាប់​គេ​ខ្លះ​ ​ហាត់​វិជ្ជា​ដំរី​ខ្លះ​ ​ហាត់​វិជ្ជា​សេះ​ខ្លះ​ ​ហាត់​សេះ​ខ្លះ​ ​ហាត់​វិជ្ជា​រថ​ខ្លះ​ ​ហាត់​វិជ្ជា​ធ្នូ​ខ្លះ​ ​ហាត់​ដង​មាន​ដង​ដាវ​ជាដើម​ខ្លះ​ ​រត់​ពីមុខ​ដំរី​ខ្លះ​ ​រត់​ទៅ​ពីមុខ​សេះ​ខ្លះ​ ​រត់​ទៅ​ពីមុខ​រថ​ខ្លះ​ ​រត់​ទៅ​ខ្លះ​ ​រត់​ត្រឡប់​មក​ខ្លះ​ ​ស្រែក​ហ៊ោ​ខ្លះ​ ​ទះដៃ​ខ្លះ​ ​ចំបាប់​ខ្លះ​ ​ដាល់​គ្នា​ខ្លះ​ ​ក្រាល​សង្ឃាដិ​ក្នុង​កណ្តាល​រោងរាំ​ ​ហើយ​និយាយ​នឹង​ស្រី​ដែល​រាំ​ ​យ៉ាងនេះ​ថា​ ​នែ​ប្អូនស្រី​ ​នាង​ចូរ​រាំ​ក្នុង​ទីនេះ​ចុះ​ខ្លះ​ ​ដាក់​ម្រាមដៃ​លើ​ថ្ងាស​ ​(​ខ្លួន​ ​និង​ថ្ងាស​ស្រី​របាំ​)​ ​ខ្លះ​ ​ប្រព្រឹត្ត​អនាចារ​ផ្សេងទៀត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​មនុស្ស​ដែល​មិនទាន់​ជ្រះថ្លា​ហើយ​ផង​ ​។​បេ​។​ ​
 [​៣១៨​]​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ភិក្ខុ​ឈ្មោះ​អស្ស​ជិ​ ​និង​បុន​ព្វ​សុក​ ​ដោយ​បរិយាយ​ច្រើន​ ​ហើយ​ព្រះអង្គ​សំ​ដែង​ធម្មី​កថា​ ​
ថយ | ទំព័រទី ៣៣៤ | បន្ទាប់