ដើម្បីឲ្យលះបង់វត្ថុនោះហើយ។ សមនុភាសនកម្មនោះ សមគួរដល់សង្ឃហើយ ហេតុនោះ សង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[៣២៧] (កាលសង្ឃ) សូត្រញត្តិចប់ (ភិក្ខុអ្នកទ្រុស្តត្រកូលនោះ) ត្រូវអាបត្តិទុក្កដ (កាលសង្ឃ) សូត្រកម្មវាចាចប់ជាគំរប់ពីរដង (ភិក្ខុអ្នកទ្រុស្តត្រកូលនោះ) ត្រូវអាបត្តិថុល្លច្ច័យ (កាលសង្ឃ) សូត្រកម្មវាចាចប់ (ភិក្ខុអ្នកទ្រុស្តត្រកូលនោះ) ត្រូវអាបត្តិសង្ឃាទិសេស។ កាលបើភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេសហើយ ឯអាបត្តិទុក្កដដែលភិក្ខុនោះត្រូវក្នុងខណៈចប់ញត្តិក្តី និងអាបត្តិថុល្លច្ច័យទាំងឡាយដែលភិក្ខុនោះត្រូវក្នុងខណៈចប់កម្មវាចាជាគំរប់ពីរដងក្តី ក៏តែងរំងាប់ទៅឯង។ ត្រង់ពាក្យថា សង្ឃាទិសេស គឺសង្ឃ(១) ពិត ទើបឲ្យបរិវាសដើម្បីអាបត្តិនោះបានរើចេញចាកអាបត្តិខាងដើម ឲ្យនូវមានត្ត សូត្រអព្ភាន (រាប់ភិក្ខុនោះចូលពួកកង)គណៈ(២) ឲ្យមិនបាន បុគ្គល(៣) ម្នាក់ឲ្យមិនបាន ហេតុនោះ ព្រះដ៏មានព្រះភាគត្រាស់ថា សង្ឃាទិសេស។ នាមកម្ម(៤) ជាឈ្មោះពួកអាបត្តិនោះឯង ហេតុនោះ បានជាព្រះដ៏មានព្រះភាគត្រាស់ថា សង្ឃាទិសេស។

(១) ភិក្ខុ៤រូបឡើងទៅ ហៅថាសង្ឃ ។ (២) ភិក្ខុពីររូប ឬបីរូប ហៅថាគណៈ ។ (៣) សំដៅយកភិក្ខុតែមួយរូប ។ (៤) ពួកអាបត្តិទាំង១៣សិក្ខាបទ តាំងអំពីសញ្ចេតនិកសិក្ខាបទ រហូតដល់កុលទូសកសិក្ខាបទនោះ ព្រះដ៏មានព្រះភាគឲ្យឈ្មោះថា សង្ឃាទិសេស ។