[​៣២៨​]​ ​ភិក្ខុ​សំគាល់​ក្នុង​កម្ម​ប្រកបដោយ​ធម៌​ ​ថា​កម្ម​ប្រកបដោយ​ធម៌​ ​តែ​មិន​លះបង់​ ​(​សេចក្តី​ប្រព្រឹត្តិ​អាក្រក់​នោះ​)​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ក្នុង​កម្ម​ប្រកបដោយ​ធម៌​ ​មិន​លះបង់​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​សំគាល់​ក្នុង​កម្ម​ប្រកបដោយ​ធម៌​ ​ថា​កម្ម​មិន​ប្រកបដោយ​ធម៌​ ​មិន​លះបង់​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​សំគាល់​ក្នុង​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ថា​កម្ម​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​សង្ស័យ​ក្នុង​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​សំគាល់​ក្នុង​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ថា​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​៣២៩​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​សង្ឃ​មិនទាន់​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​ដល់​ភិក្ខុ​ដែល​បាន​លះបង់​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​មានចិត្ត​រវើរវាយ​ ​ដល់​ភិក្ខុ​មានទុក្ខ​វេទនា​គ្រប​សង្កត់​ ​ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញត្តិ​។​

​សង្ឃាទិសេស​ទី១៣​ ​ចប់​។​


 [​៣៣០​]​ ​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អាបត្តិ​ទាំងឡាយ​ឈ្មោះ​សង្ឃាទិសេស​ទាំង១៣​ ​ខ្ញុំ​សំដែង​ឡើង​ហើយ​ ​អាបត្តិ​ទាំងឡាយ៩​ ​ហៅ​ថា​បឋមា​បត្តិ​កា​ ​គឺ​ត្រូវអាបត្តិ​ក្នុង​វេលា​ធ្វើឲ្យ​កន្លង​បញ្ញត្តិ​ជា​ដម្បូង​ ​អាបត្តិ​ទាំងឡាយ៤​ ​ហៅថា​ ​យាវ​តតិយ​កា​ ​គឺ​ត្រូវអាបត្តិ​ក្នុង​វេលា​ដែល​សង្ឃ​សូត្រ​ប្រកាសហាម​ជា​គំរប់​បីដង​ ​ហើយ​មិន​លះបង់​ការ​អាក្រក់​នោះ
ថយ | ទំព័រទី ៣៤៧ | បន្ទាប់