ជា​ម្តាយ​នៃ​មិគា​រសេ​ដ្ឋី​ ​បរិភោគ​មុនគេ​ជាដរាប​។​ ​គ្រានោះ​ឯង​ ​នាងវិសាខា​ជា​មិគា​រមាតា​ ​គេ​បាន​អញ្ជើញ​ឲ្យ​ទៅកាន់​ត្រកូល​ ​ជា​ឧបដ្ឋាក​នៃ​ឧទាយិ​នោះ​។​ ​ឯ​នាងវិសាខា​ជា​មិគា​រមាតា​ ​បាន​ឃើញ​ឧទាយិ​ដ៏​មាន​អាយុ​តែម្នាក់ឯង​ ​អង្គុយ​លើ​អាសនៈ​ដ៏​ស្ងាត់​កំបាំង​ ​ល្មម​ធ្វើ​ ​(​សេវនកិច្ច​)​ ​បាន​ ​ជាមួយនឹង​កុមារិកា​តែម្នាក់ឯង​នោះ​ ​លុះ​ឃើញ​ហើយ​ ​ក៏បាន​និយាយ​ពាក្យ​នេះ​នឹង​ឧទាយិ​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ការ​នេះ​ ​មិនមែន​ជា​ការ​ស្ងាត់​កំបាំង​ទេ​ ​មិន​សមគួរ​ទេ​ ​លោកម្ចាស់​តែមួយ​អង្គ​ ​មក​អង្គុយ​លើ​អាសនៈ​ដ៏​ស្ងាត់​កំបាំង​ ​ល្មម​ធ្វើ​ ​(​សេវនកិច្ច​)​ ​បាន​ ​ជាមួយនឹង​មាតុគ្រាម​តែម្នាក់ឯង​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​លោកម្ចាស់​មិន​ត្រូវការ​ដោយ​ធម៌​នោះ​ក៏​ពិតមែនហើយ​ ​តែថា​ ​មនុស្ស​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ ​នឹង​ឲ្យ​ជឿ​បាន​ដោយ​ក្រ​។​ ​ចំ​ណែ​ក​ឧទាយិ​ដ៏​មាន​អាយុ​ ​ទុកជា​នាងវិសាខា​ជា​មិគា​រមាតា​ថា​ឲ្យ​យ៉ាងនេះ​ ​ក៏​នៅ​មិន​អើពើ​សោះ​។​ ​ទើប​នាងវិសាខា​ជា​មិគា​រមាតា​ចេញទៅ​ ​ហើយ​ពិត​រឿង​នោះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ជា​អ្នក​ប្រាថ្នា​តិច​ ​មាន​សេចក្តី​សន្តោស​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ហេតុ​ដូចម្តេច​ក៏​ឧទាយិ​ដ៏​មាន​អាយុ​ ​ម្នាក់ឯង​ ​អង្គុយ​លើ​អាសនៈ​ដ៏​ស្ងាត់​កំបាំង​ ​ល្មម​ធ្វើ​ ​(​សេវនកិច្ច​)​ ​បាន​ ​ជាមួយនឹង​មាតុគ្រាម​តែម្នាក់ឯង​។​ ​លំដាប់នោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​
ថយ | ទំព័រទី ៣៥២ | បន្ទាប់