សង្ឃាទិសេស​ក្តី​ ​បា​ចិ​ត្តិ​យក្តី​ ​ម្យ៉ាងទៀត​ ​ឧបាសិកា​នោះ​មាន​វាចា​គួរ​ជឿ​បាន​ ​ចោទ​ដោយ​អាបត្តិ​ណា​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ដោយ​អាបត្តិ​នោះ​ចំពោះ​ភិក្ខុ​នោះ​។​ ​អាបត្តិ​នេះ​ ​ឈ្មោះថា​ ​អនិយត​ ​(​មិន​ទៀង​)​។​
 ​[​៣៣៣​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​អធិប្បាយ​ក្នុង​បារាជិក​កណ្ឌ​សិក្ខាបទ​ទី១រួចហើយ​។​ ​មនុស្ស​ស្រី​ ​ហៅថា​ ​មាតុគ្រាម​ ​យក្ស​ស្រី​ ​ប្រេត​ស្រី​ ​តិរច្ឆាន​ញី​ ​មិន​ឈ្មោះថា​មាតុគ្រាម​ទេ​ ​ដោយហោចទៅ​ ​សូម្បី​ទារិកា​កើត​ក្នុង​ថ្ងៃ​នោះ​ ​ក៏​ហៅថា​ ​មាតុគ្រាម​ដែរ​ ​មិនបាច់​ពោល​ដល់​ស្រី​ធំ​ទេ​។​ ​ពាក្យ​ថា​ ​ជាមួយ​ ​គឺ​ក្នុង​ទី​ជាមួយគ្នា​។​ ​ពាក្យ​ថា​ ​តែម្នាក់​និង​ម្នាក់​ ​គឺ​ភិក្ខុ​ម្នាក់​ ​មាតុគ្រាម​ម្នាក់​។​ ​កំបាំង​ភ្នែក​ ​ស្ងាត់​ត្រចៀក​ ​ហៅថា​ ​ស្ងាត់​។​ ​ដែល​ហៅថា​ ​ទី​កំបាំង​ភ្នែក​ ​គឺ​កាលបើ​ភិក្ខុ​មិច​ភ្នែក​ក្តី​ ​ញាក់ចិញ្ចើម​ក្តី​ ​ងក់ក្បាល​ក្តី​ ​បុគ្គល​មិន​អាច​នឹង​ឃើញ​បាន​។​ ​ដែល​ហៅថា​ ​ទីស្ងាត់​ត្រចៀក​ ​គឺ​បុគ្គល​មិន​អាច​ស្តាប់​ពាក្យជា​ប្រក្រតី​បាន​។​ ​ដែល​ហៅថា​ ​អាសនៈ​កំបាំង​ ​គឺ​អាសនៈ​ដែល​បិទបាំង​ដោយ​ជញ្ជាំង​ក្តី​ ​ដោយ​សន្ទះទ្វារ​ក្តី​ ​ដោយ​កន្ទេល​ក្តី​ ​ដោយ​ការ​ពន្ធ​ព័ទ្ធ​ដោយ​វាំងនន​ក្តី​ ​ដោយ​ឈើ​ក្តី​
ថយ | ទំព័រទី ៣៥៤ | បន្ទាប់